ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Elon Musk ប្រកាស​ផ្អាក​ទិញ Twitter ជា​បណ្តោះអាសន្ន ក្នុង​តម្លៃ​៤៤​ពាន់​លាន​ដុល្លារ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កំពូល​មហាសេដ្ឋី​លោក Elon Musk បាន​ប្រកាស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា កិច្ចព្រមព្រៀង​ទិញ Twitter ក្នុង​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ កំពូល​មហាសេដ្ឋី​លោក Elon Musk បាន​ប្រកាស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា កិច្ចព្រមព្រៀង​ទិញ Twitter ក្នុង​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន បន្ទាប់​ពី​លោក​បាន​ចោទ​ជា​សំណួរ​ពី​ចំនួន​គណនី​ក្លែងក្លាយ​ក្នុង​បណ្តាញ​សង្គម​យក្ស​មួយ​នេះ នេះ​បើ​យោង​តាម BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ឧសភា ២០២២​នេះ ។

កំពូល​មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​រូប​នេះ បាន​និយាយ​ថា លោក​កំពុង​រង់ចាំ​ព័ត៌មាន​លម្អិត ដែល​បញ្ជាក់​ច្បាស់​ពី​ចំនួន​គណនី​ក្លែងក្លាយ ខណៈ​ដែល​ក្រុមហ៊ុន Twitter បាន​រាយការណ៍​កាលពី​ជិត​៣​ស​ប្តា​ហ៍​មុន​ថា គណនី​ក្លែងក្លាយ​មាន​ចំនួន​តិច​ជាង ៥% នៃ​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ក្នុងអំឡុងពេល​បី​ខែ​ដំបូង នៃ​ឆ្នាំ​២០២២​នេះ ។

បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក Elon Musk ភាគហ៊ុន​របស់ Twitter បាន​ធ្លាក់​ចុះ ២៥% នៅ​ក្នុង​ទីផ្សារ​ជួញដូរ​ហ៊ុន ។

ទោះជា​យ៉ាងណា ឥឡូវនេះ​លោក Elon Musk ដែល​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក កំពុង​ពិនិត្យ​មើល​តួលេខ​នៃ​គណនី​ក្លែងក្លាយ​ទាំងនោះ​ហើយ ។

នៅ​ក្នុង​លក្ខខណ្ឌ នៃ​កិច្ចព្រមព្រៀង​ទិញ​-​លក់ ប្រសិនបើ Twitter ឬ​លោក Musk ដើរ​ចេញ (​មិន​លក់ ឫ​មិន​ទិញ​) ពួក​គេ​ត្រូវ​តែ​បង់ថ្លៃ​បញ្ចប់​កិច្ចសន្យា ចំនួន ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​ភាគី​ម្ខាង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ