ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ​ម្នាក់​ត្រូវតុលាការសម្រេចឃុំខ្លួន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ បាន​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ បាន​សម្រេច​ឃុំ ខ្លួន​ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក និង​ក្លែងបន្លំ​ឯកសារ ។

ជនសង្ស័យ​ឈ្មោះ វ៉ាង ជី​ង​កាង ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ ជា​អ្នក​រកស៊ី ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​៦០៦ កែង​ផ្លូវ​៣១១ សង្កា​ត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ បានជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ពាណិជ្ជករ​ចិន​រូប​នោះ គឺ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​របស់​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​ជនជាតិ​ចិន​នោះ​ពី​បទ «​ឆបោក និង​ក្លែងបន្លំ​ឯកសារ​» ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ វ៉ាង ជី​ង​កាង ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ចកា​រិ​យា ល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ឃាត់ខ្លួន តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ វង យាន​អ៊ី ជា​ជនជាតិ​ចិន​ដូច​គ្នា ដែល​ជា​ប្រធាន​ក្រុមហ៊ុន ធូ​ឌេ បូកគោ ឌី​វេឡុ​ប​មេន ។

​បើ​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២១ ឈ្មោះ វ៉ាង ជី​ង​កាង បាន​ធ្វើ​លិខិត​ប្រគល់​សិទ្ធិ ដោយ​អះអាង​ថា ខ្លួន​ជា​តំណាង​ក្រុមហ៊ុន​ឲ្យ​ទៅ​ឈ្មោះ មាស ប៊ុ​ន​ឡី ដើម្បី​ការពារ​ដី និង​ប្រយោជន៍​របស់​ក្រុមហ៊ុន ធូ​ឌេ បូកគោ ឌី​វេឡុ​ប​មេន ។ តែ​ផ្ទុយ​ទៅ​វិញ​ដើមបណ្តឹង​ដែល​ជា​ប្រធាន​ក្រុមហ៊ុន មិន​បានដឹង​អ្វី​ទាំងអស់ រាល់​ទ​ង្វើ​របស់​ឈ្មោះ វ៉ាង ជី​ង​កាង ប្រព្រឹត្ត​ទាំងឡាយ​នោះ ទើប​បានជា​ប្រធាន​ប្តឹង​ទៅ​កម្លាំង​មាន​សមត្ត​កិច្ច ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវ​លើ​ជនសង្ស័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ