ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ទំនងបានរអិលជើងធ្លាក់ចូលក្នុងទឹកអូរ ដែលកំពុងតែជន់ខ្លាំង ហើយក៏រសាត់អណ្ដែតតាមទឹក រហូតដល់ស្លា.ប់យ៉ាងរន្ធត់ទាំងអាក្រា.តកាយ ដែលទើរជំពាក់នឹងដើមឈើ ហើយក៏ត្រូវបានអ្នកភូមិប្រទះឃើញភា្លមៗ បង្កឱ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅតាមដងអូរមួយកន្លែង ស្ថិតក្នុងភូមិស្ពាលយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន។
![Picture]()
តាមរយៈរបាយការណ៍លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ថៃ រឿត អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ តែបានមកស្នាក់នៅបណ្ដោះអាសន្នជាមួយប្ដីរបស់គាត់ធ្វើជាកម្មករនៅចំណុចកើតហេតុខាងលើ។
លោកអធិការបានប្រាប់ថា ពេលកើតហេតុ ប្ដីរបស់គាត់បានចេញទៅស៊ីឈ្នួលបាញ់ថ្នាំស្មៅឲ្យគេ លុះពេលប្រពន្ធមានគ្រោះថ្នាក់ទើបគាត់បានដឹង ក្រោយពីអ្នកភូមិផ្ដល់ដំណឹងឱ្យ ហើយគាត់ក៏បានរត់មកមើលស.ពប្រពន្ធដែលលង់ទឹកស្លា.ប់ជំពាក់ជាមួយនឹងដើមឈើកណ្ដាលអូរនោះតែម្តង។ ហើយនៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ពុំមានអ្នកភូមិណាម្នាក់បានឃើញស្ត្រីរូបនេះជួបគ្រោះថ្នាក់ដោយផ្ទាល់ភ្នែកនោះទេ។
![Picture]()
ប៉ុន្តែបើតាមសំដីអ្នកភូមិដែលបានបំភ្លឺប្រាប់សមត្ថកិច្ច ក្រោយពេលកើតហេតុ បាននិយាយដូច្នេះថា មុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចភ្លាមៗនៅតាមដងអូរ។ ស្របពេលនោះ គេបានឃើញស្ត្រីរងគ្រោះបានទៅទិញស្រាផឹក នៅតៀមលក់ដូរមួយកន្លែងនៅក្នុងភូមិ (ស្ត្រីរងគ្រោះតែងតែផឹកញឹកញ៉ាប់)។
អ្នកភូមិបានប្រាប់សមត្ថកិច្ចថា ក្រោយពេលគាត់ផឹកស្រា គេឃើញគាត់ដើរទៅក្បែរអូរដែលទឹកកំពុងជន់ខ្លាំង តែគ្មាននរណាគិតថា គាត់ទៅរកអ្វីទេ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយពីទឹកអូរស្រកបន្តិច ស្រាប់តែគេប្រទះឃើញស្ត្រីរូបនេះបានលង់ទឹកស្លា.ប់ទាំងខ្លួនអាក្រា.តកាយ រួចជំពាក់ជាប់នឹងដើមឈើនៅក្នុងកណ្ដាលអូរ ជាមួយនឹងកំណាត់ឈើជាច្រើន ទើបមានការភ្ញាក់ផ្អើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ។
![Picture]()
លោក ទឹន វិឆ័យ អធិការស្រុកសំពៅលូន បានថ្លែងថា ក្រោយពីអ្នកភូមិបានស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះច្បាស់ ទើបគេបានផ្ដល់ដំណឹងទៅប្ដីរបស់គាត់ ដើម្បីមកមើលស.ពប្រពន្ធ តែបានត្រឹមតែស្រែកទ្រហោយំតែប៉ុណ្ណោះ ព្រោះប្រពន្ធរបស់គាត់បានស្លា.ប់បាត់ទៅហើយ។
លោកអធិការបានបញ្ជាក់ផងដែរថា នៅថ្ងៃកើតហេតុ គឺមានភ្លៀងធ្លាក់ខ្លាំងណាស់ ហើយតាមដងអូរនានា ក្នុងស្រុកសំពៅលូន ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងគំហុកភ្លាមៗតែម្ដង។ ដោយឡែកករណីស្ត្រីរងគ្រោះស្លា.ប់អាក្រា.តកាយជាប់ជំពាក់ដើមឈើនៅក្នុងអូរខាងលើនេះ បើតាមការបំភ្លឺពីអ្នកភូមិដែលបានដឹងដំណើររឿងខ្លះៗមុនពេលកើតហេតុ គេសង្ស័យថា គាត់ស្រវឹង ហើយពេលដើរទៅមាត់អូរក៏រអិលជើងធ្លាក់ចូលទឹកអូរ បណ្ដាលឲ្យទឹកហូរគួចយកសម្លៀកបំពាក់គាត់ទៅបាត់ រីឯរាងកាយអាក្រា.តក៏បានជាប់ជំពាក់នឹងគល់ឈើកណ្ដាលអូរតែម្ដង។
![Picture]()
យ៉ាងណាក្ដី ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ រួមទាំងស្វាមីស្ត្រីរងគ្រោះផង បានចុះស្រង់យកសាកស.ព ដើម្បីពិនិត្យ និងបានធ្វើកំណត់ហេតុ រួចក៏ប្រគល់សាកស.ពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ក្រោយពេលមន្ត្រីជំនាញបញ្ចប់ការធ្វើកោសល្យវិច័យ៕
ចែករំលែកព័តមាននេះ