ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ចាត់​ជា​​បទ​ឧក្រិដ្ឋ​»​ ក្រោយឪពុក​ឱ្យ​កូនប្រុស១២ឆ្នាំ រៀបការ​ជាមួយប្អូនស្រីជីដូនមួ​យ​១១​​ឆ្នាំ ​​​

7 ឆ្នាំ មុន

អេ​ហ្ស៊ី​ប ​៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ ​ត្រូវ​​រៀប​ការ​ជាមួយ​ប្អូន​ជីដូនមួយ ​ដែល​មាន​​អាយុ​១១​ឆ្នាំ បន្ទាប់​ពី​ឪពុក​របស់​គេ​ បាន​ចាត់ចែង​ពិធី​ភ្ជាប់ពាក្យ​ឱ្យ​​ពួក​គេ​ទាំង​ពីរ​​នាក់រួចមក​ ។

អេ​ហ្ស៊ី​ប ​៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ ​ត្រូវ​​រៀប​ការ​ជាមួយ​ប្អូន​ជីដូនមួយ ​ដែល​មាន​​អាយុ​១១​ឆ្នាំ បន្ទាប់​ពី​ឪពុក​របស់​គេ​ បាន​ចាត់ចែង​ពិធី​ភ្ជាប់ពាក្យ​ឱ្យ​​ពួក​គេ​ទាំង​ពីរ​​នាក់រួចមក​ ។

គួររំលឹកថា បុរសជា​ឪពុក​​លោក Nasser Hassan (ឪពុកក្មេងប្រុស) បាន​ប្រកាស​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​ឱ្យ​​កូនប្រុស​ពៅ​​គាត់ គឺនៅ​ក្នុង​ពេល​តែ​មួយ​​ជាមួយ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូនប្រុស​ច្បង​ ។

ប៉ុន្តែ​ការ​ភ្ជាប់ពាក្យ​​ដ៏​ប្រញាប់ប្រញាល់​នេះ​ ធ្វើ​ឱ្យ​​មហាជន​​មិន​ពេញចិត្ត​ទាល់​តែ​​សោះព្រោះថា​ នៅ​ប្រទេស​​អេ​ហ្ស៊ី​ប អាយុ​គ្រប់​រៀប​ការ ​គឺ​នៅ​អាយុ​១៨​ឆ្នាំ​ ។ ដោយ​ឃើញ​ដូចនេះ លោក Nasser ដែល​ជា​ឪពុក ​បាន​ប្រាប់​មក​កាសែត Egypt’s Al Watan ថា វា​គ្មាន​អ្វី​ខុស​នឹង​ច្បាប់​ទេ​ព្រោះថា​ វា​គ្រាន់តែ​ជា​ការ​ភ្ជាប់ពាក្យ​។

ប្រធាន​មជ្ឈមណ្ឌល​ស្ត្រី​សម្រាប់​ជំនួយ​ផ្នែក​ច្បាប់​ និង​ការ​ប្រឹក្សា លោក Reda Eldanbouki បាន​ចាត់​ទុក​ករណី​នេះ​ជា «បទឧក្រិដ្ឋ​»​ ព្រោះថា ​ការ​រៀប​ការ​មុន​អាយុ ​អាច​ធ្វើ​ឱ្យ​​ខាង​ស្រី​​​ មិន​អាច​មាន​ឱ​កាស​បន្ត​ការ​សិក្សា​ឱ្យ​បាន​វែង​ឆ្ងាយ និង​បាត់បង់​ការ​ចូលរួម​ ក្នុង​សង្គម​​បាន​ច្រើន​។

ទោះបីជា​មានការ​លើក​ឡើង​បែប​នេះ​ក៏​ដោយ ក៏​លោក Nasser ថា​ លោក​មិន​បាន​ល្មើសច្បាប់​អ្វី​ឡើយ ព្រោះ​លោក​មិន​បាន​ចាប់​កូន​ឱ្យយ​រៀប​ការ​​នៅ​វ័យក្មេង​ ​។ ពោល​​​គឺ​​ទាល់តែ​ពួក​គេ​ឈាន​ដល់​វ័យ​គ្រប់ការ ទើប​លោក​អនុញ្ញាត​ឱ្យ​រៀប​ការ​។ លោក​​បន្ត​ថា​ «កូន​របស់​គាត់​ឈ្មោះ​ថា Omar ស្រឡាញ់ Gharam ខ្លាំង​ណាស់ ហើយ Omar ធ្លាប់​ប្រាប់​ថា គេ​នឹង​រៀប​ការ​ជាមួយ​នាង​នៅ​ពេល​​ធំ​ឡើង មុន​ពេល​មាន​បុរស​ណា​ម្នាក់​មក​សុំ​ស្នេហ៍​» ។