ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពូល Snipers ដ៏ល្បី​​លើលោក ចាក​ចេញពី​អ៊ុយ​ក្រែ​ន ​ក្រោយ​ជួប​រឿង​ខកចិត្ត​បំផុត

1 ឆ្នាំ មុន

កា​ណា​ដា ៖ កំពូល​អ្នក​ល.ប​បា.ញ់ (Sniper) ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក ដែល​ស្ម័គ្រចិត្ត​ទៅ​ចូលរួម​ជាមួយ​អ៊ុយ​

កា​ណា​ដា ៖ កំពូល​អ្នក​ល.ប​បា.ញ់ (Sniper) ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក ដែល​ស្ម័គ្រចិត្ត​ទៅ​ចូលរួម​ជាមួយ​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធ​នឹង​កងទ័ព​រុ​ស្ស៊ី បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ បន្ទាប់​ពី​ជួប​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ពិត​ពី​យោធា​នៅ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Daily Telegraph របស់​នូ​វែ​ល​ហ្សេ​ឡង់​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ គួររំលឹកថា កំពូល Snipers ខ្លាំង​បំផុត​លើ​លោក​ម្នាក់ ចូលរួម​ជាមួយ​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​នឹង​ទាហាន​រុ​ស្ស៊ី

អតីត​កំពូល​អ្នក​ល​.​ប​បា​.​ញ់​របស់​ទាហាន​កា​ណា​ដា​ដ៏​ចំណាន​បំផុត ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​មិន​ផ្លូវការ​ថា «Wali» បាន​ចោទប្រកាន់​អំពី​ភាព​ចលាចល អំពើ​លួច​ប្ល.ន់ និង​ការ​អសមត្ថភាព​ក្នុង​ជួរ​កងទ័ព​អ៊ុយ​ក្រែ​ន​។

លោក «Wali» ដែល​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ហៅ​ថា កំពូល​អ្នក​លប​បាញ់​ដៃត្រង់ និង​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក​បាន​អះអាង​អំពី ការ​ខ្វះខាត់​អាវុ.ធ ការ​ហ្វឹកហាត់​មិនល្អ ព្រមទាំង​ការ​លួច​បន្លំ​រក​ប្រាក់​ចំណេញ និង​ការ​រត់ចោលជួរ​នៃ​យោធា​អ៊ុយ​ក្រែ​ន​។

ក្រោម​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ក្នុង​ទីក្រុង Quebec បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​កា​ណា​ដា La Presse ថា មេបញ្ជាការ​អ៊ុយ​ក្រែ​ន​របស់​គាត់ ដំបូង​មិនដឹង​ថា​ត្រូវធ្វើ​អ្វី​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​ស្ម័គ្រចិត្ត​ដូច​ជា​រូប​គាត់​។ ដោយ​ធុញទ្រាន់​នឹង​ការ​រង់ចាំ​ប្រយុទ្ធ​យូរ​ពេក Wali បាន​ទៅ​ចូលរួម​ជាមួយ «Norman Brigade» ដែល​ជា​អង្គភាព​អ្នក​ប្រយុទ្ធ​បរទេស​នៅ​អ៊ុយ​ក្រែ​ន ដឹកនាំ​ដោយ​អតីត​ទាហាន​កា​ណា​ដា​ម្នាក់​។

ទោះ​យ៉ាងណា សមាជិក​មួយ​ចំនួន​នៃ​អង្គភាព​នេះ បាន​អះអាង​ថា អាវុ.ធ និង​រថពាសដែក​ដែល​បាន​សន្យា​ដោយ​ប្រធាន​កងពលតូច​ថា​នឹង​ផ្តល់​ឱ្យ​ពួក​គេ មិន​បាន​បង្ហាញខ្លួន​ឡើយ​។ ខណៈ​សមាជិក​មួយ​ចំនួន​ស្ថិត​នៅ​ជិត​សមរភូមិ​ជួរ​មុខ គ្មាន​ឧបករណ៍​ការពារ​នោះ​ទេ​។ ចាប់តាំងពី​ពេល​នោះ​មក សមាជិក​ប្រហែល ៦០​នាក់​នៃ​អង្គភាព​បាន​បោះបង់​ការ​តស៊ូ​របស់​ខ្លួន​។ បន្ទាប់​ពី​ដឹង​ថា មានការ​លួច​ដឹក​ជញ្ជូន​អាវុធ​ដែល​ផ្គត់ផ្គង់​ដោយ​អា​មេ​រិ​ក​ក្នុង​តម្លៃ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ ដើម្បី​បង្កើត​អង្គភាព​ផ្ទាល់ខ្លួន​ផ្សេង​ទៀត​ទៅ​វិញ​។

នៅ​ទីបំផុត Wali បាន​បន្ត​ទៅ​ចូលរួម​ជាមួយ​អង្គភាព​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ប្រយុទ្ធ​នៅ​ជិត​ទីក្រុង​គៀវ​។ ហើយ​នៅ​ទីនោះ គាត់​បាញ់​បាន​ត្រឹមតែ​២​គ្រាប់​ប៉ុណ្ណោះ ដើម្បី​បំភ័.យ​សត្រូវ​។ ប៉ុន្តែ​គាត់​បាន​ពិពណ៌នា​រឿង​ដ៏​ហួសចិត្ត​អំពី​ការ​ស្វែងរក​អាវុ.ធ អាហារ រួម​និង​ប្រេងសាំង​នៅ​ទីនោះ​។

គួរ​រំលឹក​ថា Wali បាន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky កាលពីដើម​ខែមីនា សម្រាប់​ការ​ស្ម័គ្រចិត្ត​របស់​ជនបរទេស​ជួយ​ប្រយុទ្ធ​នឹង​ទាហាន​រុ​ស្ស៊ី​។ ហើយ​ក្រោយ​ទទួល​ការ​អំពាវនាវ​ភ្លាម Wali មិន​ស្ទាក់ស្ទើរ ដើម្បី​មក​ចូលរួម​ជាមួយ​អ៊ុយ​ក្រែ​ន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ