កំពូល Snipers ខ្លាំងបំផុតលើលោកម្នាក់ ចូលរួមជាមួយអ៊ុយក្រែនប្រយុទ្ធនឹងទាហានរុស្ស៊ី
អ៊ុយក្រែន ៖ អ្នកល.បបា.ញ់ (Snipers) ដែលស.ម្លា.ប់សត្រូវច្រើនជាងគេបំផុតលើពិភពលោកម្នាក់ បានចូលរួមកង
អ៊ុយក្រែន ៖ អ្នកល.បបា.ញ់ (Snipers) ដែលស.ម្លា.ប់សត្រូវច្រើនជាងគេបំផុតលើពិភពលោកម្នាក់ បានចូលរួមកង
អ៊ុយក្រែន ៖ អ្នកល.បបា.ញ់ (Snipers) ដែលស.ម្លា.ប់សត្រូវច្រើនជាងគេបំផុតលើពិភពលោកម្នាក់ បានចូលរួមកងកម្លាំងអ៊ុយក្រែនប្រយុទ្ធទល់នឹងទាហានរុស្ស៊ី។ ហើយគាត់បានចាប់ផ្តើមចងក្រងឯកសារបេសកកម្មចុងក្រោយរបស់គាត់លើប្រព័ន្ធអ៊ីនធឺណេត ដោយហៅសង្គ្រាមលុកលុយរបស់រុស្ស៊ីថា «កាកសំណល់របស់មនុស្ស»។ នេះបើយោងតាមប្រភពពី Dailymail ចេញផ្សាយកាលពីថ្ងៃទី១០ មីនា កន្លងទៅ។
លោក Wali អាយុ៤០ឆ្នាំ គឺជាអតីតអ្នកល.បបា.ញ់កងកម្លាំងកាណាដាដ៏ចំណានបំផុតម្នាក់។ ហើយថ្មីៗនេះ គាត់បានឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សម្រាប់ការស្ម័គ្រចិត្តរបស់ជនបរទេសជួយប្រយុទ្ធនឹងទាហានរុស្ស៊ី។ ហើយក្រោយទទួលការអំពាវនាវភ្លាម Wali មិនស្ទាក់ស្ទើរ ដើម្បីមកចូលរួមជាមួយអ៊ុយក្រែននោះទេ។
អតីតអ្នកផលិតខ្សែភាពយន្ត ដែលប្រែក្លាយខ្លួននៅជាកំពូលអ្នកលបបាញ់មកពីទីក្រុង Montreal បានប្រើឈ្មោះ «Wali» ដែលប្រជាជនអាហ្វហ្គានីស្ថានដាក់ឱ្យ អំឡុងបំពេញបេសកកម្មជាមួយកងវរសេនាធំកាណាដា Royal 22nd Regiment ដើម្បីកុំឱ្យគេស្គាល់អត្តសញ្ញាណពិតប្រាកដ។ គាត់បានបម្រើការនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់អំឡុងទសវត្សឆ្នាំ ២០១០ តទល់នឹងក្រុម ISIS។ ខណៈឈ្មោះគាត់នៅតែអាថ៌កំបាំងមកទល់ពេលបច្ចុប្បន្ន។
វីរភាព Wali បានធ្វើឱ្យប្រជាជនអ៊ុយក្រែនត្រូវតែចង់ចាំទុក ដោយគាត់សម្រេចឃ្លាតឆ្ងាយពីប្រពន្ធ និងកូនប្រុសជាទីស្រឡាញ់ ដើម្បីចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន។ គាត់បាននិយាយថា ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ គាត់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រជាជនអ៊ុយក្រែន ដោយដឹងគុណចំពោះការរួមចំណែកដ៏ធំធេងរបស់គាត់ ដើម្បីការពារប្រទេសរបស់ពួកគេ។
ហេតុអ្វីបានជា ‘Wali’ ល្បីខ្លាំងក្នុងនាមជាអ្នកល.បបា.ញ់ ?
មានអ្នកលបបាញ់ជាច្រើននៅជុំវិញពិភពលោក តែមានចំនួនតិចតួចណាស់ដែលល្បីល្បាញ។ ដែលត្រូវហៅថា អ្នកលបបាញ់ល្អគឺអាចស.ម្លា.ប់សត្រូវពី ៥-៦នាក់ក្នុង១ថ្ងៃ។ ចំណែកអ្នកលបបាញ់ដ៏អស្ចារ្យអាចស.ម្លា.ប់សត្រូវចន្លោះពី ៧-១០នាក់ក្នុង១ថ្ងៃ។
ដោយឡែកភាពដ៏អស្ចារ្យរបស់ Wali គឺអាចស.ម្លា.ប់សត្រូវរហូតដល់ ៤០នាក់ក្នុង១ថ្ងៃ។ តួលេខទាំងនេះ គឺជាអ្វីដែលធ្វើឱ្យគាត់ក្លាយជាអ្នកល.បបា.ញ់ដ៏អស្ចារ្យបំផុតក្នុងចំណោមយោធានៅជុំវិញពិភពលោក។ ទាំងនេះហើយជាមូលហេតុដែលសារព័ត៌មានជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវត្តមានគាត់នៅអ៊ុយក្រែន៕ (ដកស្រង់ចេញពី Dailymail និង Marca)
ចែករំលែកព័តមាននេះ