ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិសាស្ត្រ EPL មាន​ខ្សែបម្រើ​តែ​៣​រូប​ប៉ុណ្ណោះ ដែល​រកបាន​៤​គ្រាប់​ក្នុង​១​ប្រកួត

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែបម្រើ Kevin de Bruyne រកបាន​៤​គ្រាប់​ម្នាក់ឯង​យ៉ាង​អស្ចារ្យ​ជួយ​ក្រុម​មេឃ​ខៀវ Manchester City

អង់គ្លេស ៖ ខ្សែបម្រើ Kevin de Bruyne រកបាន​៤​គ្រាប់​ម្នាក់ឯង​យ៉ាង​អស្ចារ្យ​ជួយ​ក្រុម​មេឃ​ខៀវ Manchester City បំបាក់​ក្រុម​ចចក​ខ្មៅ Wolves​។ ដើម្បី​បន្ត​នាំមុខ​៣​ពិន្ទុ​នៅ​កំពូល​តារាង English Premier League ។

ជំនួប​ស​ប្តា​ហ៍​ទី​៣៣ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Molineux កាលពី​យប់មិញ បញ្ចប់​ទៅ​ក្នុង​លទ្ធផល ៥-១​។ ខ្សែបម្រើ Bruyne និង​ខ្សែបម្រើ​ប្រយុទ្ធ Raheem Sterling ជា​អ្នករក​គ្រាប់​សម្រាប់ Man City​។ ខណៈ​ខ្សែបម្រើ​ការពារ Leander Dendoncker ជា​អ្នក​គ្រាប់​សម្រាប់​ម្ចាស់ផ្ទះ Wolves​។

ជាមួយ​លទ្ធផល​នេះ Man City បន្ត​ដាច់​៣​ពិន្ទុ​នៅ​កំពូល​តារាង​ក្រោយ​មាន​៨៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ហង្ស​ក្រហម Liverpool​។ ខណៈ​សល់​២​ប្រកួត​ទៀត ទើប​បញ្ចប់​រដូវ​កាល​នេះ​។

ការ​រកបាន​៤​គ្រាប់​របស់ Bruyne បាន​ធ្វើ​ឱ្យ​កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​វ័យ​៣០​ឆ្នាំ​រូប​នេះ ក្លាយជា​ខ្សែបម្រើ​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ English Premier League ដែល​រកបាន​៤​គ្រាប់​ក្នុង​១​ប្រកួត​។ បន្ទាប់​ពី​ខ្សែបម្រើ Frank Lampard (២០០៨ និង ២០១០) និង Georginio Wijnaldum (២០១៥)៕ (​ប្រភព​ពី Squawka Football)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ