រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងពីទឹកសហរដ្ឋអាមេរិកថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកអាចមានលទ្ធភាពមកកម្ពុជានៅចុងឆ្នាំនេះ ដោយសារកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ ។

សម្តេចតេជោ បានថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា នៅយប់ថ្ងៃទី១២ឧសភា ឆ្នាំ២០២២ (អាមេរិកថ្ងៃទី១១ ឧសភា) ថា ៖«ខ្ញុំមកអាមេរិកនេះ មិនមែនតំណាងត្រឹមតែគ្រួសារត្រកូលហ៊ុននោះទេ តែដំណាងឲ្យកម្ពុជា ។ ពេលដែលចុះពីយន្តហោះកងទ័ពអាមេរិកត្រូវកាន់ទង់ជាតិពីរ គឺទង់អាមេរិកមួយ និងកម្ពុជាមួយ ។ ចំណុចនេះត្រូវយល់ឲ្យច្បាស់ព្រោះថា បើខ្ញុំមកឯកជនអាមេរិកដាក់អង្គរក្សការពារអីញ្ចឹងទេ! បើខ្ញុំទៅអង្គការសហប្រជាជាតិក៏អាមេរិកទទួលបន្ទុកការពារដែរហើយមែនជារឿង…ពីព្រោះអាមេរិកក៏ខ្លាចសុវត្ថិភាពរបស់ភ្ញៀវបរទេសដែលមកស្នាក់នៅអាមេរិក»។


សម្តេចក៏បានលើកឡើងថា នៅពេលអតីតប្រធានាធិបតីអាមេរិកលោក ប៉ារ៉ាអូប៉ាម៉ា មកស្រុកខ្មែរកន្លងមកសម្តេចក៏បានរៀបចំវិធីវិធានការការពារផងដែរ ។
នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្រាលី…យើងការពារ ។ សម្តេចក៏បានលើកឡើងថា ៖«ចុងឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយនឹងមានជំនួបអាស៊ានអាមេរិកធម្មតា ។ នេះជាខួបលើកទី៤៥ ដែលជំនួបពិសេស ហើយឆ្នាំនេះអាចជាលទ្ធភាពប្រធានាធិបតីចូប៉ៃឌិនទៅកម្ពុជា »។
សម្តេចថា កាលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន លោក អូប៉ាម៉ាអតីតប្រធានាធិបតីអាមេរិកមកម្តងរួចហើយ ៕


ចែករំលែកព័តមាននេះ