កងយន្តហោះរបស់ក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ីសាអ៊ូឌីតបានទម្លាក់គ្រាប់បែកជាថ្មីនាថ្ងៃទី២៣ តុលា លើរដ្ឋធានីយេម៉ែនក្រុងសាណាប៉ុន្មានម៉ោងក្រោយផុតកំណត់បទឈប់បាញ់គ្នារយៈពេល៣ថ្ងៃ ។
បទឈប់បាញ់គ្នានោះដើម្បីបញ្ជូនជំនួយមនុស្សធម៌ពុំត្រូវបានពន្យារពេលឡើយក្រោយទិវានៃការប្រយុទ្ធគ្នាយ៉ាងសាហាវនានារវាងក្រុមចម្រុះអារ៉ាប់និងពួកជីវពលស៊ីអីុតហ៊ូធី គាំទ្រដោយអីុរ៉ង់ ។
ភាគីទាំង២ចោទដាក់គ្នាទៅវិញទៅមកថា រំលោភបំពានបទឈប់បាញ់គ្នានិងការខិតខំប្រឹងប្រែងរបស់អ.ស.ប ដើម្បីឱ្យមានការពន្យារពេលបទឈប់បាញ់នោះ ។
ការវាយប្រហារតាមអាកាសជាច្រើន កាលពីព្រឹកថ្ងៃទី២៣ តុលា សំដៅលើបណ្តាមូលដ្ឋានយោធារបស់ពួកឧទ្ទាមនៅភាគខាងកើតនិងភាគខាងត្បូងក្រុងសាណា ព្រមទាំងលើបណ្តាទីតាំងរ៉ាដានៅកំពង់ផែHODEIDA ត្រួតត្រាដោយពួកហ៊ូធី ។ ការវាយប្រហារតាមអាកាសទាំងនេះធ្វើឡើងប៉ុន្មានម៉ោងមុនការមកដល់រដ្ឋធានីយេម៉ែនរបស់បេសកជនអ.ស.ប លោក ISMAIL OULD CHEIKH AHMED ដែលត្រូវពិភាក្សាពីដំណោះស្រាយដោយសន្តិវិធីនៃជម្លោះជាមួយបណ្តាតំណាងរបស់ពួកហ៊ូធី ៕
ចែករំលែកព័តមាននេះ