ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ កូវីដធ្វើឲ្យមានសង្គ្រាមជាដំណាក់កាល រវាងប្រទេសនៅលើកសកលលោកដណ្តើមគ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ចាប់ផ្តើម​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​កើតជា​សង្គ្រាម​ជា​ដំណាក់​កាលដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​លើ​សកលលោក​ដណ្តើម​គ្នា​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ចាប់ផ្តើម​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​កើតជា​សង្គ្រាម​ជា​ដំណាក់​កាលដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​លើ​សកលលោក​ដណ្តើម​គ្នា​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយនឹង​សហគមន៍​ខ្មែរ​នៅ​អា​មេ​រិ​ក និង​ខ្មែរ​នៅ​កា​ណា​ដា​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សហ​ប្រធាន​ជាមួយនឹង ប្រធានាធិបតី​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​ការ​ចាប់ ផ្តើម​កូ​វី​ដ​ដំណាក់កាល​ទី​១​គឺជា​ដំណាក់កាល​សង្គ្រាម​ដណ្តើម​ម៉ាស់ និង​ក្រដាសអនាម័យ ដំណាក់​ទី​២ គឺ​សង្គ្រាម​ដណ្តើម​វ៉ាក់សាំង​ដោយ​មាន​លុយ​ហើយ​ទិញ​មិន​បាន​»​។

សម្តេច​លើក​ឡើង​ថា ជម្រើស​កម្ពុជា​ចាក់​យុទ្ធសាស្ត្រ គឺ​យក​ប្រទេស​ជា​បង្អែក​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង ឯង​វ៉ាក់សាំង​ពី​ប្រទេស​ដទៃ គឺជា​ប្រភព​គាំទ្រ ។ យើង​បាន​យក​វ៉ាក់សាំង​ពី​ចិន​ជា​ជំនួយ​៧​លាន​ដូ​ស​បូក​នឹង​ការ​ទិញ​២៨​លាន​៥​សែន​ដូ​ស ។ ក្នុង​ពេល​នឹង​សហ រដ្ឋ​អា​មេ​រិ​កបាន​ឲ្យ​វ៉ាក់សាំង​១​លាន​ដូ​ស​បន្ទាប់​មក​ជប៉ុន​ឲ្យ​១​លាន​៣​សែន ចុង​ក្រោយ​នេះ អូស្ត្រាលី​ឲ្យ​២​លាន ៣​សែន​ដូ​ស ចុង​ក្រោយ​នេះ​អា​មេ​រិ​ក​ឲ្យ​៧​លាន​៥​សែន​ដូ​ស (​ដឹក​ទៅ​២​លាន​ដូ​សរួច​ហើយ​)…​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើ ក​ឡើង​កម្ពុជា​បាន​កំណត់​ប្រជាពលរដ្ឋ​តែ​ជាង​១៦​លាន​នាក់ តែ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ បាន​រហូត​ដល់​ជាង​១៥​លាន​នាក់ ដូច្នេះ គឺជា​ចំនួន​មួយ​ដ៏​ធំ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា តាម​របាយការណ៍​ដែល​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ញើ​ឲ្យ​ថា កម្ពុជា​មិន​មាន​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ តែ​មាន​អ្នក​ស្លា​.​ប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជាង​រៀងរាល់ថ្ងៃ ។ សម្តេច​បញ្ជាក់​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន ជាក់ស្តែង​ឲ្យ​តែ​នៅ​ពេល​ល្ងាច​ថ្ងៃ​សុក្រ​ដឹង​តែ​កកស្ទះ​ចរាច​ណ៍​តែ​ម្តង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​តាម​ព្រំដែន​កម្ពុជា ថៃ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មណ្ឌល​ដោយ​គាត់​មិន​បាន​ចាក់​វ៉ាក់សាំង​ហើយ​ឆ្លង​ពី​ប្រទេស​ថៃ នៅ​សល់​៩៩​នាក់ ។ សម្តេច​ថា​៖«​យ៉ាង​ហោច​ណាស់​ខ្ញុំ​ដឹង​ព័ត៌មាន​…​សម័យនេះ​ហើយ គឺ​សម័យ​អាយ​ធី តិច​អ្នក​នៅ​អា​មេ​រិ​ក​ចាញ់​អ្នក​នៅ​ស្រុក​ខ្មែរ មិន​ចេញ​វ៉ា​ត់​អាប់​វាយ​ប៊័រ តេ​ឡេ​ក្រាម វី​ឆាត​…​ពួក នោះ​អត់​បាន​ទេ​! អា​ហ្វូ​ន​បើ​មាននៅ​ទី​អា​មេ​រិ​ក​ស្រុក​ខ្មែរ​ក៏​មាន នៅ​អា​មេ​រិ​ក​ខ្លះ​ប្រើ​តែ​ប្រទេស​សេរី​អា​ហ្វូ​ន​១០ នៅ​ខ្មែរ​ប្រើ​អា​ហ្វូ​ន​១៣​បាត់​អត់​បាន​ទេ​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ