ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាញ់​សិង្ហ​បុ​រី​១-០​ តែ​លោក​ Honda ​សរសើរ​ទម្រង់​លេង​កម្ពុជា​ល្អ​ជាង​មុន

1 ឆ្នាំ មុន

​វៀតណាម​ ៖ ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ សិ​ង្ហ​បុរី​ក្នុង​

​វៀតណាម​ ៖ ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ សិ​ង្ហ​បុរី​ក្នុង​លទ្ធផល​១-០ ​សម្រាប់​ការ​ប្រកួត​ជុំ​ទី​២​ពូ​ល​B​នៅ​ទីលាន​Thein Troung​ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម ​កាលពី​ថ្ងៃ​ទី​១១ ​ឧសភា​ ។

ការ​ប្រកួត​លើក​នេះ​ ទោះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុ​រី​មាន​មាឌធំ​ៗ​ជាង​បន្តិច​ក្ដី​ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មានឱកាស​លេង​វាយ​សម្រុក​ជា​ច្រើន​លើក​ច្រើន​សា គ្រាន់តែ​គ្មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​ខាង​សិ​ង្ហ​បុ​រី​បាន​សម្រេច​ប៉ុណ្ណោះ​ ។​ ជា​ពិសេស​នៅ​នាទី​ទី​២៥​គួ​ឱ្យ​សោកស្ដាយ​បំផុត កីឡាករ​ខ្សែប្រយុទ្ធ​សៀង ច​ន្ធា ​មានឱកាស​អូស​បាល់​ពី​កណ្ដាល​ទី​ដាច់​ខ្សែការពារ​សឹ​ង្ហ​បូ​រី​ជា​ច្រើន​នាក់ ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូប​នេះ​មិន​អាច​បញ្ចប់​ទី​បាន ដោយសា​មានការ​រារាំង​ពី​អ្នកចាំទី​សិ​ង្ហ​បូ​រី​ ។​ មិនតែប៉ុណ្ណោះ​ថែម​ទាំង​មានឱកាស​ទាត់​បាល់​ចេញពី​ជ្រុង​ជា​ច្រើន​លើក​ច្រើន​សា​ទៀត​ផង ប៉ុន្តែ​រាល់​លើក​សុទ្ធតែ​ត្រូវ​បាន​សង្គ្រោះ​ដោយ​ខ្សែការពារ​សឹ​ង្ហ​បូ​រី ​។ ​ទីបំផុត​ចូល​ដល់​នាទី​ទី​៣៥​ក្នុង​តង់​ទី​១ ត្រូវ​កីឡាករ​សិង្ហ​បូ​រី​Saifullah Arkbar​ តែ​តបាល់​បញ្ចូល​ទី​បាន​សម្រេច​១​គ្រាប់​នាំមុខ​មុន​។

នៅ​ក្នុង​តង់​ទី​១​នេះ​កម្ពុជា​មានឱកាស​វាយបក​វិញ​ ដើម្បី​តាម​រក​គ្រាប់​បាល់​សង ប៉ុន្តែ​នៅ​នាទី​ទី​៣៩​កីឡាករ​ញាន ស៊ី​ដាន់​ ខ្សែប្រយុទ្ធ​កម្ពុជា​ទាត់​បាល់​មួយ​ជើង​ឆ្វេង​ចំ​បង្គោល​ទី​ ។ ​ចូល​ដល់​នាទី​ទី​៥០​ខាង​កម្ពុជា​មានឱកាស​ម្ដងទៀត​ប៉ុន្តែ​នៅ​តែ​គ្មាន​សំណាង​ទាល់តែ​សោះ​។ ​ជា​ពិសេស​នៅ​នាទី​ទី​៧៥​កម្ពុជា​មានឱកាស​ទាត់​បាល់​Free Kick​ចំ​គោលដៅ​បាន​ល្អ​ណាស់​តែ​ត្រូវ​អ្នកចាំទី​សង្គ្រោះ​បាន​ទៀត​ ។​ ការ​ប្រកួត​កាន់តែ​ស្វិតស្វាញ​ចូល​ដល់​នាទី​ទី​៨៦​ជិត​បញ្ចប់​ម៉ោង​ប្រកួត​ទៅ​ហើយ​នោះ​ កម្ពុជា​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​សិ​ង្ហ​បូ​រី​ជាប់ តែ​គ្មាន​សំណាង​បំប៉ោង​សំណាញ់​ទី​សិ​ង្ហ​បូ​រី​បាន​ឡើយ ​។​ ធ្វើ​ឱ្យ​ខាង​សិ​​ង្ហ​បូ​រី​រក្សា​គ្រប់​បាល់​១​គ្រាប់​របស់​គេ​រហូត​ដល់​ចប់​ការ​ប្រកួត​។

ទោះជា​បែប​នេះ​ក្ដី​ លោ​ក Kei SukeHonda​ អ្នកចាត់ការ​ទូ​ទៅ​របស់​កម្ពុជា​នៅ​តែ​ស​សើ​រថា​ កូនក្រុម​របស់​លោក​លេង​បាន​ល្អ​ជាង​លើក​ណា​ៗទាំងអស់ ហើយ​ចំពោះ​លទ្ធផល​ថ្ងៃនេះ​លោក​មិន​បាន​ដោះសារ​នោះ​ទេ​ ​លោក​គ្រាន់តែ​ចង់​និយាយ​ថា​ កីឡាករ​លេង​ប្រឹង​អស់ពី​សមត្ថភាព ហើយ​លោក​ក៏​មាន​មោទកភាព​​ផង​ដែរ​​ ។ ​លោក​ក៏​បាន​មើលឃើញ​ផង​ដែរ​ថា​កម្ពុជា​ពិតជា​មានឱកាស​ច្រើន​ណាស់ តែ​នៅ​មិន​អាច​បំប៉ោង​សំណាញ់​ទី​សិ​ង្ហ​បុរី​បាន​។

ក្រុម​ជម្រើសជាតិ​សិ​​ង្ហ​បុ​រី​ពេល​នេះ​គេ​មាន​៤​ពិន្ទុ​នៅ​ក្នុង​ដៃ រីឯ​កម្ពុជា​ទើបតែ​មាន​៣​ពិន្ទុ ហើយ​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ថៃ​នៅ​ថ្ងៃ​ទី​១៤​ ឧសភា​ ខាង​មុខ​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ