ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើហិ.ង្សាក្នុងគ្រួសារ! ប្តីប្រហារប្រពន្ធ ទាំងកូនក្នុងផ្ទៃ គួរឱ្យសង្វេគ!

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រពន្ធ ត្រូវបានសម្លា.ប់ជាមួយកូនក្នុងផ្ទៃ ក្រោយពីប្តី បានប្រើអំពើហឹង្សា វាយធ្វើបាប។ ក្រោយ​កើត​ហេតុ​ កូនៗ បាននាំម្តាយទៅសង្គ្រោះនៅមន្ទីរពេទ្យឃុំ ហើយបន្តបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ចំការចេក…

ខេត្តព្រះសីហនុ៖ ប្រពន្ធ ត្រូវបានសម្លា.ប់ជាមួយកូនក្នុងផ្ទៃ ក្រោយពីប្តី បានប្រើអំពើហឹង្សា វាយធ្វើបាប។ ក្រោយ​កើត​ហេតុ​ កូនៗ បាននាំម្តាយទៅសង្គ្រោះនៅមន្ទីរពេទ្យឃុំ ហើយបន្តបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ចំការចេក នៅទីរួម​ខេត្តព្រះសីហនុ​ តែពេទ្យ​មិនអាចជួយសង្គ្រោះបានឡើយ​។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ​វេលាម៉ោង០៩.០០នាទីព្រឹក នៅចំណុចភូមិជើងគោ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណី​ហិង្សាដោយ​ចេតនា មានស្ថានទម្ងន់ទោស ០១ កើតឡើង បង្កដោយជន​សង្ស័យ ចំនួន ០១នាក់ ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករដុតធ្យូង មាន​ទីលំនៅចំនុចកើត​ហេតុខាងលើ បានធ្វើសកម្ម​ភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ (ត្រូវជាប្រពន្ធរបស់ខ្លួន) មុខរបរមេផ្ទះ មានទីលំ​នៅជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ និងបាន​ស្លា.ប់ នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥.០០​នាទី ក្រោយពេលបញ្ជូនទៅ​ដល់មន្ទីរពេទ្យ​ចំការចេក ខេត្តព្រះសី​ហនុ។ ក្រោយពេលធ្វើ​សក​ម្មភាពរួច ជនសង្ស័យបានរត់​គេច​ខ្លួនបាត់តែម្តង។

សមត្ថកិច្ចបន្តថា ក្រោយពីមានសកម្មភាព​ហឹង្សា មិនមានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចទេ ធ្វើឱ្យ​ជនសង្ស័យ ជាប្តី បានរត់គេច​ខ្លួន។ តែយ៉ាងណា សមត្ថកិច្ច បាន និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនជនសង្ស័យជាប្តី មកដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ចាក់ថា ពេលកើតហេតុភ្លាមៗ កូនៗរបស់ជនរងគ្រោះ បានដឹកយកម្តាយ​ មកមណ្ឌលសុខភាព​ឃុំជើងគោ ហើយពេទ្យប្រចាំ​ការ បានឃើញជនរងគ្រោះ មា​នសភាពធ្ងន់ធ្ងរ ក៏បានហៅរថយន្តសង្គោះរបស់មណ្ឌលសុ​ខ​ភាពវាលរេញ ​ដឹកទៅមន្ទីពេទ្យចំការចេក ក្នុងទីរួម​ខេត្តព្រះសីហ​នុ ដោយពុំបានផ្តល់ព័ត៌​មានដល់​សមត្ថកិច្ច​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ