ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ ដែល​ជា​មុខសញ្ញា​លួច​រថយន្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ជា​មុខសញ្ញា​លួច​រថយន្ត​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការ​មន បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​រថយន្ត​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី​បទ​.​លួច​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង ។

ជនសង្ស័យ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ នី ម៉ា​ឡា ភេទ​ប្រុស អាយុ​២២ ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀ​.​ន​) និង​ម្នាក់​ទៀត​ឈ្មោះ ស៊ី​ន ដា​វីត ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទន្លេបាសាក ខណ្ឌចំការមន មុខរបរ​មិន​ពិត ប្រាកដ (​មាន​សារធាតុ​ញៀ​.​ន​) ។

សំណុំរឿង​ខាងលើ​នេះ មាន​ជន​រង​គ្រោះ​ឈ្មោះ ឡា​ង ស្រី​មួយ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១ ផ្លូវ​P១២ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២២ រួច​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ដោយសារ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​នៅ​ចំណុច​ផ្ទះ​លេខ ៤៣A ផ្លូវ​លេខ​២១ ក្នុង​មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នោះ ។

ហើយ​ក្នុង​នោះ​សមត្ថកិច្ច ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ រថយន្ត​១​គ្រឿង​ម៉ាក COROLLA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2J-2504 និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​1A-4856 ។

សូម​ជម្រាប​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ ខណៈ​ពេល​ម្ចាស់​រថយន្ត​បាន​ចាក់សោ​ត្រឹមត្រូវ និង​បាន​ទុក​រថយន្ត​នៅ​មុខ​ផ្ទះ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ធ្វើ​សកម្មភាព​លួច​រថយន្ត​នោះ​ទៅ​បាត់ លុះដល់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១​រសៀល កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន ។ ពេល​នោះ​សមត្ថកិច្ច​ក៏​មានការ​ដកហូត​វត្ថុ​តាង រថយន្ត​១​គ្រឿង​ផង​ដែរ ហើយ​រថយន្ត​នោះ​គឺជា​របស់​ជន​រង​គ្រោះ ដែល​ពួក​គេ​បាន​លួច​នៅ​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ