ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ជាប់​គុក​អស់1500ឆ្នាំ​ ក្រោយ​ពីចាប់​រំលោ.ភ​កូន​ស្រី

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro ថា បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​​ជាប់គុក​១៥០០​​ឆ្នាំ បន្ទាប់​ពី​​ចាប់​រំលោ.ភ​កូនស្រី​ជាប់​ៗ​​គ្នា​រយៈ ពេល​៤​ឆ្នាំ​ ។ ជនជាប់ចោទ​ឈ្មោះ Rene Lopez អាយុ​៤១​ឆ្នាំ​ ក្លាយទៅជា​អ្នកទោស​ជាប់គុក​ពេល​យូរ​ជាងគេ​​ លើ​ពិភព​លោក ​។

កាលីហ្វ័រញ៉ា ៖ តាម​ប្រភព​ព័ត៌មាន Metro ថា បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​​ជាប់គុក​១៥០០​​ឆ្នាំ បន្ទាប់​ពី​​ចាប់​រំលោភ​កូនស្រី​ជាប់​ៗ​​គ្នា​រយៈពេល​៤​ឆ្នាំ​ ។ ជនជាប់ចោទ​ឈ្មោះ Rene Lopez អាយុ​៤១​ឆ្នាំ​ ក្លាយទៅជា​អ្នកទោស​ជាប់គុក​ពេល​យូរ​ជាងគេ​​ លើ​ពិភព​លោក ​។ ​

កាលពី​​ខែកញ្ញាកន្លងមក តុលាការបាន​​រក​ឃើញ​ថា ជនឈ្មោះ​ Lopez មានទោស​​រំលោភ​កូនស្រី​ចំនួន​១៨៦​ដង ក្នុង​រយៈពេល
​៤​ឆ្នាំ​។ កូនស្រីរងគ្រោះមានអាយុ២៣ឆ្នាំ នាង​ត្រូវ​បាន​ឪពុក​​​រំលោភពីរ ​ទៅ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ​ចាប់តាំងពី​ខែឧសភា ​ឆ្នាំ​២០០៩ ដល់ ខែឧសភា​ឆ្នាំ​២០១៣ ដែល​ជា​ពេល​ដែល​នាង​សម្រេច​ចិត្ត​​ចាកចោលពី​​ឪពុក​។

ចៅក្រមលោក Edward Sarkisian ប្រាប់ថា ​នៅ​ពេល​សម្រេច​សាលក្រម​​ថា Lopez គឺ​មនុស្ស​គ្រោះថ្នាក់​នៅ​ក្នុង​សង្គម ហើយ​មិន​ដែល​ចេះ​ទទួលស្គាល់​កំហុស​ទេ មាន​តែ​ស្តីបន្ទោស​កូនស្រី​របស់​គាត់​ថែម​ទៀត ​ពេល​ដែល​នាង​ចាកចោល​គាត់​ ។