ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កាត់ទោស ជន​ដៃដល់​២​នាក់​ដែល​ផ្តាច់​សង្ខារ​មិត្តភក្តិ​ខ្លួន ព្រោះតែ​ទ្រព្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ បាន​លើកយក​សំណុំរឿង​ឃា​.​ត​កម្ម​មួយ មិត្តភក្តិ​អាក​.​រស​ម្លា​.​ប់​មិត្តភក្តិ​ប្លន់​យក​ទ្រ​ព​សម្បត្តិ មក​បើក​សវនាការ​ជា​សាធារណៈ ដើម្បី​ផ្តន្ទាទោស​លើ​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ បាន​លើកយក​សំណុំរឿង​ឃា​.​ត​កម្ម​មួយ មិត្តភក្តិ​អាក​.​រស​ម្លា​.​ប់​មិត្តភក្តិ​ប្លន់​យក​ទ្រ​ព​សម្បត្តិ មក​បើក​សវនាការ​ជា​សាធារណៈ ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ។ សវនាការ​នេះ មាន​លោក ឆឹង ឫ​ទ្ធី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោ ក សំ​ម ឫ​ទ្ធី​វាសនា ជា​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សវនាការ​ចំពោះ​មុខ​ជនជាប់ចោទ​២​នាក់ ដោយ​ម្នាក់​ម្នាក់​ឈ្មោះ ម៉េ​ង ណា​ឃី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ឃាត់ខ្លួន​នៅ​ស្រុង​គិរីវង់ ខេត្តតាកែវ​) ជាប់ចោទ​ពី​បទ​.​ឃា​.​ត​កម្ម​គិត​ទុកជា​មុន និង​ម្នាក់​ទៀត​មានឈ្មោះ ម៉ៅ រ​ដ្ឋា ហៅ ជិប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ឃាត់ខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មុខ​មណ្ឌល​សុខភាព ព្រែក​ឯក ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯក ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​) ជាប់ចោទ​ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឃា​.​ត​កម្ម​គិត​ទុកជា ។

សវនាការ​បាន​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ រហូត​ដល់​ចប់​ម៉ោង​រដ្ឋបាល ទើប​ប្រធាន​ក្រុមប្រឹក្សា​សម្រេច​កំណត់​យក​យក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២​រសៀល ដើម្បី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ។

គួរ​រំលឹក​ថា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ ម្នាក់​នៅ​ខេត្តតាកែវ និង​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ១- ទូរស័ព្ទ​ម៉ាក OPPO, ២-​ខ្សែដៃ​ផ្លា​ក​ទី​ន និង​៣- ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ស្លាក​លេខ​ត្បូងឃ្មុំ 1H 1406 (​របស់​ជន​រង​គ្រោះ​) ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​នៅ​តំណាក់កាល​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​ស​ម្លា​.​ប់​ជន​រង​គ្រោះ ឈ្មោះ សោ សៅ​ពិសិដ្ឋ ភេទ​ប្រុស រួច​ប្លន់​យក​ម៉ូតូ​១​គ្រឿង​, ខ្សែ​.​ក​មាស​១​ខ្សែ​, ចិញ្ចៀន​, ខ្សែដៃ​មាស និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ពិតប្រាកដ​មែន ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ពួក​គេ​បាន​ចែក​គ្នា ក្នុង​នោះ​ឈ្មោះ ម៉ៅ រ​ដ្ឋា ហៅ ជិប យក​ចិញ្ចៀនមាស និង​ខ្សែ​.​ក ចំណែក​ឈ្មោះ ម៉េ​ង ណា​ឃី​ម យក​ម៉ូតូ​, ទូរស័ព្ទ​ដៃ និង​ខ្សែដៃ រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ