ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! Haaland សម្រេច​ដើរ​តាម​គន្លង​ឪពុក​ចូលរួម​ជាមួយ Man City

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប Manchester City កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​

អង់គ្លេស ៖ ក្លិប Manchester City កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ Erling Haaland ពី​ក្លិប Borussia Dortmund ជា​ផ្លូវការ​នៅ​ក្នុង​តម្លៃ​៦០​លាន​អឺ​រ៉ូ (៦៣​លាន​ដុល្លារ​) ។

Haaland នឹង​ផ្លាស់​មក​កាន់​ទឹកដី Etihad នៅ​ដើមខែ​កក្កដា​ខាង​មុខ​នេះ​។ ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ន័​រវេ​ស​វ័យ​២១​ឆ្នាំ​រូប​នេះ នឹង​ទទួល​បាន​ថ្លៃ​នឿយហត់ ៣៧៥,០០០​ផោន (​ជាង​៤៦​ម៉ឺន​ដុល្លារ​) ក្នុង​មួ​យស​ប្តា​ហ៍​បូក​រួម​ទាំង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​។

សេចក្តីថ្លែងការណ៍​របស់ Man City បាន​បញ្ជាក់​ថា «​យើង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​គោលការណ៍​ជាមួយ​ក្លិប Borussia Dortmund សម្រាប់​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ Erling Haaland មក​កាន់​ក្លិប​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២​។ ហើយ​ការ​ផ្ទេរ​នេះ នៅ​តែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ចុង​ក្រោយ​រវាង​ក្លិប​ជាមួយនឹង​កីឡាករ​»​។

ជាមួយ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​នេះ មាន​ន័យ​ថា Erling Haaland បាន​សម្រេច​ដើរ​តាម​គន្លង​ឪពុក​បង្កើត​របស់​ខ្លួន​គឺ​លោក Alfie Haaland ដែល​ធ្លាប់​ជា​ខ្សែបម្រើ​របស់​ក្រុម Man City នៅ​អំឡុង​ឆ្នាំ ២០០២-០៣​។

សូម​ជម្រាប​ថា Erling Haaland បាន​ស៊ុត​បញ្ចូល​ទី ៨៥​គ្រាប់​ពី​ការ​បង្ហាញខ្លួន ៨៨​ប្រកួត​គ្រប់​កម្មវិធី​ជាមួយ Dortmund​។ តាម​រយៈ​ស្ថិតិ​នេះ អ្នកគាំទ្រ​រំពឹង​ថា វត្តមាន​ខ្សែប្រយុទ្ធ​រហស្សនាម​ថា ម៉ាស៊ីន​រក​គ្រាប់​បាល់​រូប​នេះ នឹង​ស្នង​តំណែង​រយៈពេល​វែង​របស់​ខ្សែប្រយុទ្ធ Sergio Agüero ដែល​កាន់កាប់​កំណត់​ត្រា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Man City៕ (​ដកស្រង់​ចេញពី The Guardian)

លោក Alfie Haaland ឪពុករបស់ Erling Haaland
Erling Haaland និងឪពុក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ