២នាក់ប្តីប្រពន្ធជិះម៉ូតូចេញពីហូបការគេ ស្រាប់តែ…
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ខណៈជិះម៉ូតូចេញពីហូបការគេ ស្រាប់តែបុរសម្នាក់បើកម៉ូតូធំមកបុកពេញទំហឹងបណ្តាលរងរបួសធ្ងន់ទាំង៣នាក់បង្កឲ្យមានការភ្ញាក់ផ្អើល …
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ខណៈជិះម៉ូតូចេញពីហូបការគេ ស្រាប់តែបុរសម្នាក់បើកម៉ូតូធំមកបុកពេញទំហឹងបណ្តាលរងរបួសធ្ងន់ទាំង៣នាក់បង្កឲ្យមានការភ្ញាក់ផ្អើល …
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ខណៈជិះម៉ូតូចេញពីហូបការគេ ស្រាប់តែបុរសម្នាក់បើកម៉ូតូធំមកបុកពេញទំហឹងបណ្តាលរងរបួសធ្ងន់ទាំង៣នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបូរីញូថោន ស្ថិតក្នុងភូមិអង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ ។
បុរសជាប្តីត្រូវបានគេស្គាល់ថា ឈ្មោះ ហុង អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ប្រពន្ធឈ្មោះ កង រ៉េត អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រពាំងក្រោញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺជាមួយគ្នា ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-6835 ។ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាក XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FM-8283 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញប្តីប្រពន្ធជិះម៉ូតូហុងដាឌ្រីមទើបនឹងមកពីហូបការជិះម៉ុតូពីកើតទៅលិច លុះមកដល់ចំណុចខាងលើបានបត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលឆ្លងជិតផុតហើយស្រាប់តែមានម៉ូតូ១គ្រឿងជាប្រភេទម៉ូតូធំម៉ាក XR បើកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិចឯកជនជិតកន្លែងកើតហេតុបានដឹកយកទៅសង្គ្រោះភ្លាមៗ ហើយម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើការវាស់វែង និងយករក្សាទុករង់ចាំការដោះស្រាយពេលក្រោយ ៕
ចែករំលែកព័តមាននេះ