ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថៃ​ជាង​150​ពាន់​នាក់​លើក​មក​ក្បែរ​ព្រះ​បរមរាជវាំង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​មហាក្សត្រ

7 ឆ្នាំ មុន

មនុស្ស​ដល់​ទៅ​ជាង​១៥០.០០០​នាក់ កាលពី​ថ្ងៃ​ទី​២២ តុលា​លើកគ្នា​មក​កាន់​ក្បែរ​ព្រះ​បរមរាជវាំង​ក្រុង​បាងកក​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ដែល​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣ តុលា

មនុស្ស​ដល់​ទៅ​ជាង​១៥០.០០០​នាក់ កាលពី​ថ្ងៃ​ទី​២២ តុលា​លើកគ្នា​មក​កាន់​ក្បែរ​ព្រះ​បរមរាជវាំង​ក្រុង​បាងកក​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ដែល​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣ តុលា ក្នុង​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ។

អ្នកនាំពាក្យ​ប៉ូលិស​ឧត្តមសេនីយ៍​SONGPOL WATTANACHAI ថ្លែងប្រាប់​រ៉​យ​ទ័​រថា មាន​មនុស្ស​ដល់​ទៅ​ជាង​១៥០.០០០​នាក់ ប្រមូលផ្តុំ​គ្នា​ហើយ​ចំនួន​នេះ​ឡើង​ដល់​ទៅ​ជាង​២៥០.០០០​នាក់​នា​វេលា​ល្ងាច ។

រដ្ឋាភិបាល​ថៃ​ប្រកាស​ការ​កាន់ទុក្ខ​រយៈពេល​១​ឆ្នាំ ។ មហាជន​ស្លៀកពាក់​ពណ៌​ខ្មៅ លើកគ្នា​មក​តាម​រថយន្ត​បឺស នាវា​ឬ​ក៏​ដើរ​ឆ្ពោះ​មក​កាន់​មហាវិថី SANAM LUANG  អម​ដោយ​ដើមឈើ​ស្ថិត​នៅ​ច្រកចូល​ព្រះ​បរមរាជវាំង​តាម​បណ្តោយ​ទន្លេ​ចា​ប្រា​យ៉ា ។ រដ្ឋាភិបាលយោធា​ថៃ​នៅ​ពុំ​ទាន់​កំណត់​កាលបរិច្ឆេទ​បូជាព្រះសព​នៅឡើយ​ដែល​អាច​ធ្វើ​រយៈពេល​ប្រមាណ​១​ឆ្នាំ ក្រោយ​ព្រះមហាក្សត្រ​សោយ​ទិវង្គត ។ រាជទាយាទ​ព្រះ​អង្គ​ម្ចាស់​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន នឹង​ឡើង​គ្រងរាជ្យ​នា​ពេល​ខាង​មុខ ក៏​ប៉ុន្តែ​ទ្រង់​ស្នើ​ពន្យារពេល​ការ​ឡើង​គ្រងរាជ្យ​នោះ​សម្រាប់​រយៈពេល​មួយ​មិន​កំណត់ ដើម្បី​ទ្រង់​អាច​កាន់ទុក្ខ​ចំពោះ​ព្រះ​សព​បិតា ។

មនុស្ស​ម្នា​លើកគ្នា​មក​នោះ​ដើម្បី​ច្រៀង​បទ​ភ្លេងជាតិ​របស់​ស្យាម​ដែល​ប្រើ​រហូត​ដល់​ឆ្នាំ​១៩៣២​ជា​ឆ្នាំ​ដែល​ពួក​នាយទាហាន​វ័យក្មេង​ធ្វើ​រដ្ឋប្រហារ​មួយ​ហើយ​បញ្ចប់​របប​រាជា​និយម​ផ្តាច់​ការ ។ បទ​ភ្លេងជាតិ​នោះ​គឺ​ដើម្បី​ថ្វាយ​ជា កិត្តិយស​ដល់​ព្រះមហាក្សត្រ ៕