ក្រុងព្រះសីហនុ៖ ជនសង្ស័យ ចំនួន ២នាក់ ត្រូវបានមកចាស់កាស៊ីណី ទុកចោលមួយកន្លែង ប្តឹងសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីកំពុងធ្វើសកម្មភាព ចូលលួចសម្ភារៈក្នុងកាស៊ីណូ។
ប្រភពបឋមនៅកន្លែងកើតហេតុ អោយដឹងថា នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ច បានឃាត់ខ្លួន និងវ៉ៃខ្នោះបុរស ២នាក់ សង្ស័យចូលលួចដែក ក្នុងកាស៊ីណូ ទុកចោលមួយកន្លែង មានឈ្មោះថា ស៊ីងម៊ីកាវម៉ីកាស៊ីណូ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ករណីខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនបុរស ២នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ដកហូត PassApp មួយគ្រឿង និងដែកមួយចំនួន។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕



ចែករំលែកព័តមាននេះ