ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិ​ថី​ឆ្ពោះទៅ​កាន់​សុខភាព​ល្អ​របស់​កូន​ៗ​អ្នក !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​មិនមែន​ជា​ការងារ​ងាយស្រួល​នោះ​ទេ ។ អ្នក​រវល់ ហើយ​កូន​អ្នក​ក៏​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​រឿង​នេះ​ប្រាកដ​ណាស់ គឺ​វា​សំខាន់ ។…

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​មិនមែន​ជា​ការងារ​ងាយស្រួល​នោះ​ទេ ។ អ្នក​រវល់ ហើយ​កូន​អ្នក​ក៏​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​រឿង​នេះ​ប្រាកដ​ណាស់ គឺ​វា​សំខាន់ ។ ការ​បង្កើត​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​នៅ​ពេល​ពួក​គេ​នៅ​ក្មេង គឺជា​រឿង​ចាំបាច់​បំផុត ។ របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​សកម្ម​អាច​ជួយ​រក្សា​ទម្ងន់​បាន​ត្រឹមត្រូវ ។ វា​ក៏​អាច​ការពារ​បញ្ហា​សុខភាព​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺហឺត និង​ជំងឺលើសឈាម ។

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្កើត​ទម្លាប់​ដែល​មាន​សុខភាព​ល្អជា​មុន ។ ទាំងនេះ​នឹង​ជួយ​អ្នកធ្វើការ​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​សម្រាប់​គ្រួសារ​របស់​អ្នក ។ កុមារ​យកតម្រាប់​ឪពុក​ម្តាយ​របស់​ពួក​គេ ដូច្នេះ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​ធ្វើ​ជា​គំរូ​ដ៏​ល្អ ។

គន្លឹះ​ខាងក្រោម​នេះ​អាច​ជួយ​គ្រួសារ​អ្នកមាន​សុខភាព​ល្អ និង​សុភមង្គល ៖
១. ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​អាហារ​ពេល​ព្រឹក​ដែល​មាន​សុខភាព​ល្អ ។ វា​ផ្តល់​ថាមពល​ដល់​រាង​កាយ និង​ផ្តល់​ថាមពល​ពេញ​មួយ​ថ្ងៃ ។
២. អ្នក​អាច​ណែនាំ​ឱ្យ​កុមារ​ជួយ​រៀបចំ​ផែនការ និង​រៀបចំ​អាហារ​មួយ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៣. ញ៉ាំ​ជុំ​គ្នា​ជា​គ្រួសារ​ឱ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
៤. ចំណាយពេល​ញ៉ាំ ហើយ​ទំពារ​យឺត​ៗ ។ វា​ត្រូវ​ចំណាយពេល ២០ នាទី​សម្រាប់​ខួរក្បាល ដើម្បី​ប្រាប់​រាង​កាយ​ថា​អ្នក​ឆ្អែត ។
៥. ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ស្រស់​ឱ្យ​បាន​ច្រើន ។ កំណត់​បរិមាណ​ផ្លែ​ឈើ ២ ពែង និង​បន្លែ ២ ពែង​ក្នុង​មួយ​ថ្ងៃ ។
៦. ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ឱ្យ​បាន​ច្រើន ។ ឧ​ទា​ហរ​ណ៏​រួម​មាន​អង្ករសំរូប និង​ស្រូវ​សាលី​ទាំងមូល ។
៧. ផឹកទឹក​ឱ្យ​បាន​ច្រើន ។ ជ្រើសរើស​ទឹក ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់ និង​ភេសជ្ជៈ​មាន​កាឡូរី​ទាប ។

៧. ញ៉ាំ​អាហារ​សម្រន់​មាន​សុខភាព​ល្អជា​ច្រើន​ប្រភេទ​តិច​ៗ​តែ​ច្រើន​ដង ។
៨. កុំ​ទាមទារ​ឱ្យ​កូន​អ្នក​ញ៉ាំ​ឱ្យ​អស់ពី​ចាន​រាល់ពេល ម្យ៉ាងទៀត​ឱ្យ​កូន​របស់​អ្នក​សុំ​បន្ថែម​ទៀត ប្រសិនបើ​ពួក​គេ​នៅ​តែ​ឃ្លាន ។
៩. អាន​ស្លាក​អាហារូបត្ថម្ភ​លើ​អាហារ​ផ្សេង​ៗ ។ ព័ត៌មាន​នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​ជ្រើសរើស​អាហារ​ដែល​សម​នឹង​តម្រូវការ​របស់​គ្រួសារ​អ្នក ។
១០. ចៀសវាង​ការ​ចម្អិន​ជាមួយ​ប័​រ ឬ​ខ្លាញ់​ច្រើន​ពេក ។ ប្រើ​ពពួក​ប្រេង​ដែល​មាន​សុខភាព​ល្អ​ដូច​ជា​អូ​លីវ កា​ណូ​ឡា ឬ​ប្រេង​ផ្កាឈូករ័ត្ន ។
១១. ជ្រើសរើស​អាហារ​សម្រន់​ដែល​ផ្តល់​សារធាតុចិញ្ចឹម និង​ថាមពល ។ ទាំងនេះ​គឺ​ចាំបាច់​សម្រាប់​កុមារ​សកម្ម និង​កំពុង​លូតលាស់ ។

១២. ចូរ​ធ្វើខ្លួន និង​ក្រុម​គ្រួសារ​កាន់តែ​សកម្ម (​សម្រាប់​កុមារ និង​គ្រួសារ​) ។
១៣. ផ្លាស់​ទី​បន្ថែម​ទៀត ។ ព្យាយាម​ហាត់ប្រាណ​ពី ៣០ ទៅ ៦០ នាទី​ជា​រៀងរាល់ថ្ងៃ ។
១៤. រួម​បញ្ចូល​សកម្មភាព​រាង​កាយ​នៅ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ដើរ​ជា​ក្រុម​គ្រួសារ​មុន ឬ​ក្រោយ​អាហារ ។
១៥. ធ្វើ​ឱ្យ​មាន​ពេលវេលា​លេង​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក ។
១៦. សកម្ម​នៅ​ក្នុងផ្ទះ ដោយ​អ្នក​អាច​បូ​ប​ធូលី​ដី ធ្វើ​សួនច្បារ ឬ​ជូត​សម្អាតផ្ទះ​ជាដើម ។ សកម្មភាព​ទាំងនេះ គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ដុត​កាឡូរី ។

១៧. រួម​បញ្ចូល​សកម្មភាព​ដូច​ជា ការ​ឡើង​ភ្នំ ឬ​ជិះ​កង់ នៅ​ពេល​អ្នក​ទៅ​វិស្សមកាល ។
១៨. ដឹង​ពី​តម្រូវការ​កាឡូរី​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ ធ្វើ​ឱ្យ​មាន​តុល្យភាព​កាឡូរី​ដែល​អ្នក​ញ៉ាំ​ជាមួយនឹង​កាឡូរី​ដែល​អ្នក​ដុត ។
១៩. កំណត់​ម៉ោង​ទូរទស្សន៍ កុំព្យូទ័រ និង​វី​ដេ​អូ​ហ្គេ​ម​ឱ្យ​តិច​ជាង ២ ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ ជំរុញ​សកម្មភាព​រាង​កាយ​ជំនួស​វិញ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។