ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អើយ ! បុក​ឡើង​ខ្ទេច​ដល់​ថ្នាក់​នេះ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា …

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា ដែល​កើតឡើង​នៅ​ក្នុងស្រុក​កំ​រៀង និង​ស្រុក​សង្កែ រវាង​រថយន្ត និង​រថយន្ត ដែល​ផ្ដើម​ចេញពី​ការ​ធ្វេសប្រហែស និង​បើកបរ​បំពាន​ច្បាប់​ចរាចរណ៍ ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២២​ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​យី​ឌុ​ប ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0679 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

មន្ត្រី​ដដែល​បន្ត​ថា រថយន្ត​នេះ​បាន​ព្យាយាម​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត​នៅ​ខាង​មុខ តែ​ជែង​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2G-1077 ពេញទំហឹង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ ញឹ​ម សំ​អុល អាយុ​៤០​ឆ្នាំ ស្លាប់​គាប​ជាប់​ក្នុង​រថយន្ត រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ។
ដោយឡែក ករណី​ទី​២ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ថ្នល់​បត់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទំនិញ ប្រភេទ​យី​ឌុ​ប​ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ 3A-0469 បើកបរ​ដោយ​ឈ្មោះ សុខ អាន អាយុ​២១​ឆ្នាំ នៅ​ខេត្តកំពង់ចាម ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ។

សមត្ថកិច្ច​បាន​បន្ត​ថា រថយន្ត​នេះ​បាន​ព្យាយាម​បើក​ឡើង​ជែង​រថយន្ត​តូច​១​គ្រឿង​នៅ​ខាង​មុខ តែ​ជែង​មិន​រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A-0315 ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ ពោត សា​ម៉ុ​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ខេត្តពោធិ៍សាត់ ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត រីឯ​អ្នក​បើករថយន្ត​បង្ក​មិន​មាន​គ្រោះថ្នាក់​ទេ ។

លោក ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ នៃ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត បាន​ឲ្យ​ដឹង​ថា ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​ករណី​ខាងលើ​នេះ គឺ​ផ្ដើម​ចេញពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ទាំង​២​ករណី ។ លោក​ថា បើ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​នៅ​លើ​ទីតាំង​កើត​ហ​តុ គឺ​ភាគី​រថយន្ត​បង្ក​ទាំង​២​ករណី​ខាងលើ​សុទ្ធតែ​បាន​បើកបរ​រំលោភ​បំពាន​ច្បាប់ ឆ្លង​ហូ​ស​គំនូស​លឿង​ជ្រុល​ទៅ​បុក​រថយន្ត​គេ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ទាំង​កំរោល ។

លោក ម៉ែ​ន បូ​រី បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង មន្ត្រី​ច​រារ​ច​ណ៍​បាន​នាំ​យក​រថយន្ត​បង្ក​គ្រោះថ្នាក់​ទាំង​២​ករណី ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ខេត្ត​ហើយ​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕