ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ទឹករ៉ែ​ខនិជ​ឬ​សូ​ដា​បង្ក​ឱ្យ​ឡើង​សម្ពាធ​ឈាម​កាន់តែ​ខ្ពស់

7 ឆ្នាំ មុន

មាន​ពលរដ្ឋ​ជា​ច្រើន មិន​បាន​ទទួល​អត្ថប្រយោជន៍​ពី​ទឹក​រ៉េ​ខនិជ ឬ​ទឹក​សូ​ដា ប្រសិនបើ​ពួក​គេ​ពិសា​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន មាន​ន័យ​ថា ផល​ដែល​ទទួល​បាន​ពី​ទឹក​រ៉ែ​ខនិជ​នោះ​បែរជា​អវិជ្ជមាន​ដល់​ខ្លួនប្រាណ​ទៅ​វិញ ។

មាន​ពលរដ្ឋ​ជា​ច្រើន មិន​បាន​ទទួល​អត្ថប្រយោជន៍​ពី​ទឹក​រ៉េ​ខនិជ ឬ​ទឹក​សូ​ដា ប្រសិនបើ​ពួក​គេ​ពិសា​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន មាន​ន័យ​ថា ផល​ដែល​ទទួល​បាន​ពី​ទឹក​រ៉ែ​ខនិជ​នោះ​បែរជា​អវិជ្ជមាន​ដល់​ខ្លួនប្រាណ​ទៅ​វិញ ។

តើ​ទឹក​រ៉េ​ខនិជ​ឬ​សូ​ដា​ជា​អ្វី? ជា​ទឹក​មួយ​ប្រភេទ​ដែល​មាន​សារធាតុ​រ៉ែ ជា​ធាតុ​ផ្សំ​ក្នុង​អត្រា​ខ្ពស់​ជាង​ទឹក​ធម្មតា​បាន​ពី​ប្រ​ព​ភ​ទឹកធម្មជាតិ​ដែល​អ្នក​ពេញ​និយម​ពិសា ព្រោះ​មាន​ជំនឿ​ថា ទឹករ៉ែ​ខនិជ​នឹង​ជួយ​ទ្រទ្រង់​សុខភាព​ឱ្យ​ល្អ​ប្រសើ ។

ការ​ពិសា​ទឹករ៉ែ​ខនិជ ឬ​សូ​ដា​ច្រើន​នឹង​ផ្ដល់​ផល​អាក្រក់​ដល់​រាង​កាយ តែ​ប្រសិនបើ​ពិសា​ក្នុង​បរិមាណ​ច្រើន និង​ទទួល​សារធាតុ​ផ្សេង​ៗ​លើស​ពី​តម្រូវការ​នៃ​រាង​កាយ​ក៏​អាច​ធ្វើ​ឱ្យ​កកើត​ជំងឺ​ដ​ង្កា​ត់​និង​គ្រោះថ្នាក់​ផង​ដែរ ។

*​តើ​អ្នក​ណាខ្លះ​ដែល​មិន​គួរ​ពិសា​ទឹក​រ៉េ​ខនិជ?
-​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់ ព្រោះ​នៅ​ក្នុង​ទឹក​សូ​ដា មាន​សារធាតុ​សូ​ដ្យូ​ម​ច្រើន ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។
-​ស្ដ្រី​មានគភ៌ ព្រោះ​ធ្វើ​ឱ្យ​រ៉ែ​លោហៈ​ធ្ងន់​បង្ក​ឱ្យ​ធ្លាក់​ទៅ​កក​លើ​ទារក ។
-​អ្នកមាន​បញ្ហា​ក្រលៀន ឬ​ប្លោក​នោម​មិនល្អ ព្រោះ​ទឹករ៉ែ​ខនិជ អាច​បង្ក​ជា​កំណក​ក្លាយជា​ក្រួស​នៅ​បំពង់​បង្ហូរ​នោម ។
-​អ្នកមាន​ជំងឺ​បេះ​ដួង ព្រោះ​ក្នុង​ទឹករ៉ែ​ខនិជ​មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ បង្ក​ឱ្យ​បេះដូង​លោត​ខុស​ប្រក្រតី ។
-​កុមារ​តូច​ៗ​ប្រសិនបើ​ពិសា​ទឹក​សូ​ដា ឬ​ទឹករ៉ែ​ខនិជ​ច្រើន​នឹង​ធ្វើ​ឱ្យ​រាង​កាយ​ទទួល​បាន​សារធាតុ​រ៉ែ​ខនិជ​មួយ​ចំនួន​លើស​បរិមាណ និង​មាន​បញ្ហា​សុខភាព​នៅ​ពេល​ក្រោយ ។

-​អ្នក​ដែល​មាន​ដំបៅ​ក្នុង​ក្រពះ​នឹង​មាន​បរិមាណ​អា​ស៊ី​ដ​ក្នុង​ក្រពះ​ច្រើន ។
-​អ្នកជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម ។
-​អ្នកជំងឺ​ប្រភេទ Gastric Hypochilia ។

តាម​ពិត​ទៅ លោក​អ្នក​អាច​ពិសា​ទឹករ៉ែ​ខនិជ​បាន ប៉ុន្ដែ​គួរ​ពិសា​ក្នុង​បរិមាណ​សម​ស្រប បើ​ពិសា​ច្រើន​ពេក សារធាតុ​រ៉ែ​ខនិជ​ដែល​ទទួល​បាន​នឹង​ទៅ​កក​ផ្ដុំ​ក្នុង​ខ្លួនប្រាណ​បង្ក​ឱ្យ​កើត​ជំងឺ​នៅ​ពេល​ក្រោយ បង្ក​ផល​លំបាក​ដល់​ខ្លួនឯង​ទៅ​វិញ​ទេ ដូច​ឡើង​សម្ពាធ​ឈាម​ជាដើម ៕​