ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ព្រឹក​នេះ​! ម៉ា​ឡេ​ស៊ី​ឈរ​ជា​ប្រទេស​ឈ្នះ​មេដាយ​ច្រើន​ជាងគេ​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣១

1 ឆ្នាំ មុន

វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ នេះ ម៉ា​ឡេ​ស៊ី​កំពុង​កាន់កា.ប់​តំណែង​កំពូល​តារាង​បណ្តោះ

វៀតណាម ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ នេះ ម៉ា​ឡេ​ស៊ី​កំពុង​កាន់កាប់​តំណែង​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​នាម​ជា​ប្រទេស​ឈ្នះ​មេដាយ​ច្រើន​ជាងគេ នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ដែល​វៀតណាម​ជា​ម្ចាស់ផ្ទះ​។
គិត​មក​ដល់​ពេល​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​៦​គ្រឿង ក្នុង​នោះ មាស​៤ ប្រាក់​១ និង​សំរឹទ្ធ​១​។

ចំណែក​ម្ចាស់ផ្ទះ​វៀតណាម​ឈ្នះ​មេដាយ​សរុប​ចំនួន​៣​គ្រឿង ប្រាក់​២ និង​សំរឹទ្ធ​១​។ ខណៈ​ដែល​សិង្ហ​បុរី​ឈ្នះ​បាន​មេដាយ​ប្រាក់​១​គ្រឿង​។

មេដាយមាស​៤​គ្រឿង​របស់​ម៉ា​ឡេ​ស៊ី​រួម​មាន​៖
-​កីឡាការិនី Nur Dhabitah Sabri អត្ត​ព​លិ​ក​ដំបូង​គេ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ លើ​វិញ្ញាសា​លោតទឹក​កម្ពស់​១​ម៉ែត្រ (Women’s 1 Metre Springboard)
-​កីឡាករ Ooi Tze Liang និង Chew Yi Wei ឈ្នះ​លើ​វិញ្ញាសា​លោតទឹក​កម្ពស់​៣​ម៉ែត្រ​ដៃគូ (Men’s Synchronized 3 Metre Springboard)

-​កីឡាករ Ooi Tze Liang ឈ្នះ​លើ​វិញ្ញាសា​លោតទឹក​កម្ពស់​១​ម៉ែត្រ (Men’s 1 Metre Springboard)
-​កីឡាការិនី Ng Yan Yee និង Ong Ker Ying ឈ្នះ​លើ​វិញ្ញាសា​លោតទឹក​កម្ពស់​៣​ម៉ែត្រ​ដៃគូ (Women’s Synchronized 3 Metre Springboard)​តារាង​ចំនួន​មេដាយ ៕​

គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ