ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ស្រស់ មាន​តម្លៃ​ជិត​20​ដើម ជាប់អន្ទាក់​សមត្ថកិច្ច

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដើមឈើស្រស់ នៅ​រស់ដោយគេកា.ប់រំលីងគល់និងមែក ​ជាប្រភេទ​ឈើ​មាន​តម្លៃជិត​20​ដើម​ ត្រូវ​បាន​សមត្តិ​កិច្ច​ប៉ូ​លី​ស​ខេត្ត​សហស​កា​ប៉ូ​លី​ស​ស្រុក ​ឃាត់ចាប់​បាន

ខេត្ត​ព្រះ​សីហ​នុ ៖ ដើមឈើស្រស់ នៅ​រស់ដោយគេកាប់រំលីងគល់និងមែក ​ជាប្រភេទ​ឈើ​មាន​តម្លៃជិត​20​ដើម​ ត្រូវ​បាន​សមត្តិ​កិច្ច​ប៉ូ​លី​ស​ខេត្ត​សហស​កា​ប៉ូ​លី​ស​ស្រុក ​ឃាត់ចាប់​បាន ខណៈដើមឈើ​រស់​រំលីង​គល់​យ៉ាង​ស្អាត​នោះ កំពុង​ដឹក​ចេញពី​តំបន់​ព្រែក​ក្រាញ់ ក្នុង​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់​ (​ដំបន់​ជើងភ្នំ​កំចាយ​-​បូកគោ​) ​​តាម​ផ្លូវជាតិ​លេខ​3 ឆ្ពោះទៅខេត្ត​កំពត ​ដល់​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ក្នុងភូមិ​ទួល ​ឃុំ​ទឹកល្អក ក៏ត្រូវ​បាន​សមត្តិ​កិច្ច​ឃាត់​បាន​តែ​ម្តង នៅ​ម៉ោ​ង​១០​យប់ ​ថ្ងៃ​ទី២១ ​តុលា​ ២០១៦នេះ ។

​ជាមួយ​នឹងការ​បង្ក្រាប់​នេះ​ ម្ចាស់​ឈើ​ស្រី-​ប្រុស​2​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ខេត្ត​ព្រះ​សីហ​នុ ដើម្បីសាកសួរបន្ត ។ ចំណែក​អ្នកបើកប​ររថយន្ត​​បាន​ចុះ​រត់​គេច​ខ្លួនបាត់ រីឯ​រថយន្ត​ផ្ទុក​ដោយ​ដើមឈើ​នោះ ​ត្រូវ​បាននាំយកមក​ទុក​ នៅឯ​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ចាក់ការតាមនីតិវិធីច្បាប់ ។

តាម​ប្រភព​ក្រៅផ្លូវការណ៍​មួយ​បានអោយដឹង​ថា ដើមឈើ​ទាំងនេះ​ ត្រូវបានគេដឹកទៅស្តុកទុកនៅ​កន្លែង​មួយក្នុងខេត្តកំពត រួចនាំ​ចេញ​បន្តទៅក្រៅប្រទេស ៕