ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង​ប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឲ្យ​មានការ​ចរចា​គ្នា

1 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង​លោក Hossein Amir-Abdollahian បាន​អំពាវនាវ​ឲ្យ​មានការ​ចរចា​គ្នា​រវាង​ទីក្រុង​ម៉ូ​ស្កូ (Moscow) និង​ទីក្រុង​គៀវ (Kyiv) ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​កាសែត​អង់គ្លេស Aljazeera…

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង​លោក Hossein Amir-Abdollahian បាន​អំពាវនាវ​ឲ្យ​មានការ​ចរចា​គ្នា​រវាង​ទីក្រុង​ម៉ូ​ស្កូ (Moscow) និង​ទីក្រុង​គៀវ (Kyiv) ដើម្បី​បញ្ចប់សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​កាសែត​អង់គ្លេស Aljazeera នៅ​ថ្ងៃ​ច័ន្ទ​នេះ​។

«យើង​ប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដូចដែល​យើង​ប្រឆាំង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេ​ម៉ែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី អ៊ី​រ៉ា​ក់ និង​តំបន់​ផ្សេង​ៗ​នៃ​ពិភពលោក​» ​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​សន្ន​សិ​ទ​កាសែត​ក្នុង​រដ្ឋធានី Tehran កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ។

លោក​បន្ថែម​ថា «​យើង​ជឿជាក់​ថា ដំណោះស្រាយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គឺជា​រឿង​នយោបាយ ហើយ​ការ​ចរចារ​នយោបាយ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវ​តែ​នាំ​ទៅ​រក​ការ​បញ្ចប់សង្គ្រាម​» ៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ