ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ស្តាយ​ថ្មី យក MSX ទៅ​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ខណៈ​ម៉ូតូ​របស់​ខ្លួន​បញ្ឆេះ​មិន​ឆេះ​ក៏​មាន​មនុស្ស​១​ក្រុម​បាន​មក​ជួយ​ជួសជុល និង​បញ្ឆេះ​ម៉ូតូ ស្រាប់តែ​ពេល​បញ្ឆេះ​ឆេះ​ក៏​ …

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ខណៈ​ម៉ូតូ​របស់​ខ្លួន​បញ្ឆេះ​មិន​ឆេះ​ក៏​មាន​មនុស្ស​១​ក្រុម​បាន​មក​ជួយ​ជួសជុល និង​បញ្ឆេះ​ម៉ូតូ ស្រាប់តែ​ពេល​បញ្ឆេះ​ឆេះ​ក៏​ជិះ​ទៅ​បាត់​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ប៊ុ​ន ឡាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ និង​មិត្ត​ភ​ក្កិ​ម្នាក់​ឈ្មោះ បាំង យូ​ហាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក​នៅ​ជាមួយ​ពូ​នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​ភូមិ​បឹង ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​ទាំង​២​នាក់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​ម្ដុំ​ផ្សារ​ទួល​សង្កែ ហើយ​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​បាន​វ៉ា​ម៉ូតូ​របស់​ខ្លួន​ហើយ​បត់​ស្ដាំ​ចូល​ផ្លូវលំ ធ្វើ​ឲ្យ​ចាប់​ហ្វ្រាំង​អក​ហ្សឺ​បណ្តាល​ដួល​ម៉ូតូ ហើយ​បញ្ឆេះ​វិញ​មិន​ឆេះ​សោះ ភ្លាម​ៗ​នោះ​មាន​ម៉ូតូ​២​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​ជិះ​គ្នា​៥​នាក់​មក​ដល់ ឃើញ​ជន​រង​គ្រោះ​កំពុង​តែ​បញ្ឆេះ​ម៉ូតូ​ក៏​ឆ្លៀតឱកាស​ធ្វើ​ជា​ជិះ​មក​ជួយ​បញ្ឆេះ​ម៉ូតូ​ឲ្យ ខណៈ​ពេល​ជួយ​បញ្ឆេះ​ម៉ូតូ​ឆេះ​ហើយ​ជន​រង​គ្រោះ​ខំ​តែ​អរ និង​បាន​និយាយ​អរគុណ​ទៅ​ខាង​ជនសង្ស័យ​ថែម​ទៀត​ផង តែ​បែរជា​ជនសង្ស័យ​នោះ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ចំណែក​ជន​រង​គ្រោះ​បាន​ត្រឹម​ខំប្រឹង​ស្រែកហៅ​គេឯង​ឲ្យ​ជួយ តែ​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​ជិះ​ម៉ូតូ​ដេញ​ជនសង្ស័យ​ខាងលើ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ ហើយ​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ ៕