ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរតែ​រត់​ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម

7 ឆ្នាំ មុន

មិន​ត្រឹមតែ​មាន​សុវត្ថិភាព​ទេ តែ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​តាម​រយៈ​ការ​ហាត់ប្រាណ​ដោយ​រត់​ត្រឹក​ៗ ការ​រាំ​តាម​ចង្វាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ឡើង​សម្ពាធ​ឈាម

មិន​ត្រឹមតែ​មាន​សុវត្ថិភាព​ទេ តែ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​តាម​រយៈ​ការ​ហាត់ប្រាណ​ដោយ​រត់​ត្រឹក​ៗ ការ​រាំ​តាម​ចង្វាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ឡើង​សម្ពាធ​ឈាម និង​ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ ។

វា​ជួយ​គ្រប់គ្រង​ទម្ងន់ និង​ភាព​តានតឹង​របស់​អ្នក ៖
ការ​ធ្វើ​លំ​ហាត់ប្រាណ​ដូច​ជា​ការ​រត់ មិន​ត្រឹមតែ​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក​នោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ និង​ភាព​តានតឹង និង​ពង្រឹង​សុខភាព​បេះដូង​របស់​អ្នកផង​ដែរ ។ ការ​មាន​ទម្ងន់​ដែល​ល្អ​ចំពោះ​សុខភាព បេះដូង​រឹង​មាំ និង​ការ​មាន​សុខភាព​ផ្លូវ​ចិត្តល្អ គឺជា​រឿង​ពិសេស​បំផុត​សម្រាប់​សម្ពាធ​ឈាម​របស់​អ្នក។

វា​អាច​ធ្វើការ​ព្យាបាល​កន្លែង​ដែល​ឱសថ​មិន​អាច​ព្យាបាល​បាន ៖
ពេល​ខ្លះ ទោះបីជា​អ្នក​បាន​ប្រើ​ថ្នាំ​ហើយ​ក៏​ដោយ សម្ពាធ​ឈាម​នៅ​តែ​បង្ហាញ​ក្នុង​កម្រិត​ខ្ពស់​ដដែល តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​ធ្លាក់​ចុះ​វិញ ?
តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​ដ៏​ទូលំទូលាយ​សម្រាប់​មហាជន ។ អ្នកចូលរួម​ចំនួន​៥០​នាក់​ជា​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់​ស៊ាំ​នឹង​ថ្នាំ ត្រូវ​បាន​គេ​ចែក​ជា​ពីរ​ក្រុម ។ ក្រុម​ទី​មួយ​ចូលរួម​កម្មវិធី​ធ្វើ​លំ​ហាត់ប្រាណ​រយៈពេល​ពី​៨​ទៅ​១២​ស​ប្តា​ហ៍ ហើយ​ក្រុម​មួយទៀត​មិន​ធ្វើ​អ្វី​ទាំងអស់ ហើយ​សម្ពាធ​ឈាម​ត្រូវ​បាន​ក្រុម​ជំនាញ​តាមដាន​ដិត​ដល់​និង​សកម្ម​បំផុត ។

វា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ក្រុម​ដែល​បាន​ចូលរួម​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​នោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ពង្រឹង​ដំណើរការ​នៃ​រាង​កាយ​យា​៉​ង​មាន​ប្រសិទ្ធភាព​ផង​ដែរ ៕