ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! សូ​ម្បី​តែ​អាយុ​ទើប​៦​ឆ្នាំ ក៍​មិន​លើកលែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ពី​បទ​ចាប់រំលោ.ភ​កុមារី​អាយុ​៦​ឆ្នាំ​នៅ​ក្នុង​បន្ទប់ទឹក ។​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ពី​បទ​ចាប់រំលោភ​កុមារី​អាយុ​៦​ឆ្នាំ​នៅ​ក្នុង​បន្ទប់ទឹក ។​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា ហេតុការណ៍​ចាប់រំលោភ​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ តុលា​២០១៦ នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ជន​រង​គ្រោះជា​សិស្សសាលា​ឯកជន​ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រីឯ​ជនសង្ស័យ​មានឈ្មោះ ចែ​ម វ​យោ ហៅ​ជា អាយុ​២៧​ឆ្នាំ មុខរបរ​យាម​ផ្ទះ​ឲ្យ​គេ ស្នាក់​នៅផ្ទះ​លេខ​E០9 តាម​ផ្លូវ​466 ក្រុម​21 ស្ថិត​នៅ​ភូមិ​6 សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​អង្គុយ​លេង​ជាមួយ​ក្មេង​២​នាក់​ផ្សេង​ទៀត ពេល​នោះ​ជនសង្ស័យ  បាន​ដើរទៅ​លេង​ជាមួយ​ជន​រង​គ្រោះ​យកដៃ​ស្ទាវ​អង្អែល ជើង​ក្មេង​ស្រី​រង​គ្រោះ​រហូត​មាន​អារម្មណ៍​ក៏​ចាប់​អូស​ដៃ​ក្មេង​ស្រី​រង​គ្រោះ​ចូល​បន្ទប់ទឹក សម្រាត​សំ​ពុត​ក្មេង​ស្រី​រំលោភ​បាន​សម្រេច ។

ក្រោយមក​កុមារី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ម្តាយ រួច​ក៍​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹង​ត្របែក​ធ្វើការ​ចាប់ខ្លួន​តែ​ម្តង​៕