ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លក់​ស្រូវ អង្ករ​បាន​ជាង ៥០០ លាន​ដុល្លារ​ ក្នុង​រយៈពេល ៤ ខែ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ៤​ខែ​ដើមឆ្នាំ​២០២២ កម្ពុជា​បាន​សម្រេចការ​នាំ​ចេញ​អង្ករ​បាន​ចំនួន ២២១,១៣៨ តោន និង​នាំ​ចេញ​ស្រូវ​បាន​ចំនួន ១ ៦៤៨,៤៧៤ តោន ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន…

រាជធានី​ភ្នំពេញ​៖ ៤​ខែ​ដើមឆ្នាំ​២០២២ កម្ពុជា​បាន​សម្រេចការ​នាំ​ចេញ​អង្ករ​បាន​ចំនួន ២២១,១៣៨ តោន និង​នាំ​ចេញ​ស្រូវ​បាន​ចំនួន ១ ៦៤៨,៤៧៤ តោន ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន ៥១៦.២១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ មាន​ក្រុមហ៊ុននាំចេញ​ចំនួន ៤៨ ក្រុមហ៊ុន​បាន​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​គោលដៅ​ចំនួន ៥៤ ។ បរិមាណ​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈពេល ៤ ខែ​នេះ មាន​កំណើន​ចំនួន ១៤.៨៨% ឬ​ស្មើនឹង​ចំនួន ២៨,៦៤៣ តោន ​។

ទីផ្សារ​សំខាន់​ដែល​ទិញ​អង្ករ​កម្ពុជា មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ​បាន​ទិញ ចំនួន ១១៥,២៥៥ តោន ឬ​ស្មើនឹង ៥២.១២% នៃ​ការ​នាំ​ចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦២.៧៤ លាន​ដុល្លារ ។ ការ​នាំ​ចេញ​ទៅ តំបន់​អឺរ៉ុប​មាន​បរិមាណ​សរុប​ចំនួន ៦៨,៥៥៥ តោន ឬ​ស្មើនឹង ៣១.០០% គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥១.០២ លាន​ដុល្លារ ។

ក្រៅពី​ទីផ្សារ​សំខាន់​ពីរ​ខាងលើ​នេះ អង្ករ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​តំបន់​សមាជិក​អាស៊ាន មាន​ចំនួន ២១,៨៧៦ តោន ឬ​ស្មើនឹង ៩.៨៩ % គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១៣.៩០ លាន​ដុល្លារ និង​បណ្តា​ប្រទេស​ផ្សេង​ៗ ក្រៅពី​តំបន់ ខាងលើ​បាន​ចំនួន ១៥,៤៥២ តោន ឬ​ស្មើនឹង ៦.៩៩% គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១១.៧៤ លាន​ដុល្លារ ។

ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​បរិមាណ​ចំនួន ៦៧.១២% អង្ក​រស ចំនួន ៣០.១៣% អង្ករ​ចំហុយ​ចំនួន ១.០៧% និង​អង្ករ​សរីរាង្គ​ចំនួន ១.៦៨% ។

ប្រភព​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យ​ដឹង​ថា ចំណែក​ស្រូវ​គ្រប់​ប្រភេទ​កម្ពុជា​នាំ​ចេញ​ឆ្លងកាត់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​បាន​ចំនួន ១ ៦៤៨,៤៧៤ តោន គិត​ជា​ទឹកប្រាក់​ប៉ាន់ស្មាន​ប្រមាណ​ជា​ចំនួន ៣៧៦.៦៤ លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ