ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង កំពុង​ជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅ ក្នុងខេត្តព្រះសីហនុ ដើម្បី​ប្រើប្រាស់​បណ្តោះអាសន្ន

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​កំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅ ក្នុងខេត្តព្រះសីហនុ ដែលរងការខូចខាត ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុង​ជួសជុល…

ខេត្តព្រះសីហនុ៖ ​កំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅ ក្នុងខេត្តព្រះសីហនុ ដែលរងការខូចខាត ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុង​ជួសជុល ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្នសិន មុនពេលជួសជុលឡើងវិញ ផ្លូវការតាមគម្រោង ដែលបានគ្រោងទុក។

ការជួសជុលជាបណ្តោះអាសន្ននេះ ធ្វើឡើងចាប់ពីស្ពានត្រពាំងរពៅ ឆ្ពោះមកប្រជុំជនផ្សារវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាក់គ្រឹះថ្ម និងមានចាក់ក្រាលកៅស៊ូ សម្រួលឲ្យយានយន្ត​ធ្វើចរាចរណ៍​ងាយស្រួលជាបណ្តោះអាសន្នសិន។

សូមបញ្ជាក់​ថា ក្រោយពីជួសជុលឲ្យប្រើប្រាស់បណ្តោះអាសន្ន គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅ ក្នុងខេត្តព្រះសីហនុ លើកក្រោយ។

មន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន អះអាងថា កំណាត់ផ្លូវនេះ នឹង​ស្ថាបនាដោយប្រើ​បច្ចេកទេសបុកគ្រឹះជម្រៅ ជ្រៅដូចជាគ្រឹះស្ពាន តាមស្ថានភាពដីផ្នែកខាងក្រោម ក្រោយសិក្សាឃើញថា ស្រទាប់ដីផ្នែកខាងក្រោម នៅកំណាត់ផ្លូវនោះ ពិសេសចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ជាប្រភេទដី ភក់ មមោក​សមុទ្រ(ទន់ជ្រាយ) បើមិនធ្វើគ្រឹះខាងក្រោមឲ្យជ្រៅទេ ការស្ថាបនាផ្លូវនេះ មិនជាប់ឡើយ។

ក្រៅពីចំណុចនេះ នៅតាមគន្លងផ្លូវ ពីស្ពានកំពង់ស្មាច់ ក្នុងឃុំសាមគ្គី ទៅដល់ស្ពានត្រពាំងរពៅ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ក៏នឹងមានរៀបចំគ្រឹះពីក្រោម ទៅតាមស្ថានភាពដី ដើម្បីធានាថា ការស្ថាបនាផ្លូវថ្មីនេះ នឹងមិនងាយរងការខូចខាតទៀតឡើយ។

មន្ត្រីជំនាញដដែលថ្លែងថា ការធ្វើផ្លូវត្រង់ចំណុចនេះ នឹងចំណាយថវិកាច្រើន ដោយសារតែចាំបាច់ ត្រូវបុកគ្រឹះ ដែលតាមការសិក្សារបស់ក្រុមហ៊ុនជំនាញផ្លូវថ្នល់ពីប្រទេសចិន ឲ្យដឹងថា លើកំណាត់ផ្លូវពី​វាលរេញ ទៅត្រពាំងរពៅ ប្រវែងប្រហែល ២០គីឡូម៉ែត្រនេះ គេរកឃើញថា មានស្រទាប់ដីខាងក្រោមទន់ជ្រាយ ប្រភេទដី​ភក់ មមោកសមុទ្រ មានចម្ងាយប្រវែងយ៉ាងតិច ​៥គីឡូម៉ែត្រ។

សូមរម្លឹកថា នៅពេលនេះ តាមផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុ ក៏ត្រូវបានមន្ត្រីជំនាញ កំពុងពង្រីក​ផ្លូវទាំង​សង្ខាង ដោយកន្លែងផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ