ធ្លាប់តែឮចោរលួចម៉ូតូលួចឡាន ចោរនេះបែរជាលួច…
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងពីម្ចាស់ឃ្លាំងជីមួយកន្លែងនៅភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដោយចោទប្រកាន់ថា …
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងពីម្ចាស់ឃ្លាំងជីមួយកន្លែងនៅភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដោយចោទប្រកាន់ថា …
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងពីម្ចាស់ឃ្លាំងជីមួយកន្លែងនៅភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដោយចោទប្រកាន់ថាពីបទចោរកម្ម ។
ប្រភពពីមន្ត្រីនគរបាលក្រុងច្បារមនបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះសុខ សិលា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ត្រូវបានកម្លាំងរបស់លោកចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងរបស់ឈ្មោះ វង អេងឃាង ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ឃ្លាំងជី នៅភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ។
ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យជាចោរលួចកាមេរ៉ានេះរួចមក សមត្ថកិច្ចបានរកឃើញវត្ថុតាងកាមេរ៉ា៤គ្រឿងនៅជាប់នឹងខ្លួនរបស់គេ ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានបំភ្លឺថា រូបគេមិនបានលួចកាមេរ៉ាដូចការចោទប្រកាន់នោះទេ តែគេទទួលស្គាល់ថា រូបគេពិតជាបានធ្វើសកម្មភាពវាយបំបែកកាមេរ៉ានោះឲ្យធ្លាក់ដល់ដីពិតប្រាកដមែន ។ ជនសង្ស័យបន្តថាដោយឃើញរូបគេវាយបំបែកកាមេរ៉ាធ្លាក់ដល់ដីដូច្នេះម្ចាស់រោងជីក៏ប្តឹងសមត្ថកិច្ចនគរបាលក្រុងច្បារមនឲ្យចាប់រូបគេ ដោយចោទប្រកាន់ថាជាចោរលួចទៅវិញ ។
បើទោះជាជនសង្ស័យមិនបានសារភាពក៏ពិតមែន ក៏សមត្ថកិច្ចក្រុងច្បារមនបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាត់ការបន្ត ។
មន្ត្រីនគរបាលព្រហ្មទណ្ឌមួយរូបបានបង្ហើបថា ជនសង្ស័យរូបនេះក្រោយការសាកសួរ គឺមើលទៅរូបគេហាក់បីដូចជាមានសតិមិនប្រក្រតី ធ្វើឲ្យសមត្ថកិច្ចមានការពិបាកជាខ្លាំងក្នុងការស្តាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មន្ត្រីដដែលបន្តថា បើទោះជាជនសង្ស័យរូបនេះធ្វើហាក់បីដូចជាមនុស្សមានសតិមិនប្រក្រតីក្តីក៏សមត្ថកិច្ចកសាងដំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីជាបន្តទៀត ៕
ចែករំលែកព័តមាននេះ