កំណាព្យ (ឆាកជីវិតខ្ញុំ-តចប់) បទពាក្យ៧ ដោយ ព្រុំ គឹមជឿន
– ក្រោយចិតប្រាំបួនជួននិស្ស័យ នាំជួបម្ដាយថ្លៃស្មើរសង្ខារ
ស្មានថាអាចរស់ដោយសុខា ព្រោះមានមាតាជាទីពឹង ។
– ក្រោយចិតប្រាំបួនជួននិស្ស័យ នាំជួបម្ដាយថ្លៃស្មើរសង្ខារ
ស្មានថាអាចរស់ដោយសុខា ព្រោះមានមាតាជាទីពឹង ។
(តាមលំនាំជីវិតពិតរបស់បងស្រីម្នាក់)
– ក្រោយចិតប្រាំបួនជួននិស្ស័យ នាំជួបម្ដាយថ្លៃស្មើរសង្ខារ
ស្មានថាអាចរស់ដោយសុខា ព្រោះមានមាតាជាទីពឹង ។
– តែជៀសមិនរួចពីទុក្ខា ដួងចិត្ដសោកាខ្វះលំនឹង
អ្នកម្ដាយគាត់នៅគុំគួនខឹង ព្រោះថាខ្ញុំហ្នឹងតាមឪពុក ។
– នៅពេលអ្នកម្ដាយមានប្ដីចុង ខ្ញុំត្រូវធ្លាក់ក្នុងអន្លង់ទុក្ខ
គាត់ផឹកស្រវឹងឡើងស្ពឹកមុខ បញ្ចោរអុកឡុកគ្មានលោះថ្ងៃ។
– ខ្ញុំរកចិញ្ចឹមគ្រប់អាត្មា តែគ្មានខ្លឹមសាគ្មានតម្លៃ
ម្ដាយមិនទុកខ្ញុំក្នុងហរទ័យ ខ្វល់តែកូនស្រីសំណព្វចិត្ដ ។
– ខ្ញុំមិនច្រណែននិងប្អូនក្រោយ គ្រាន់តែចង់ឱ្យម្ដាយអាណិត
ចង់ឱ្យម្ដាយយល់នូវការពិត ក្នុងឆាកជីវិតកូនអភ័ព្វ ។
– បងប្អូនការអស់បែកចេញទៅ ខ្ញុំម្នាក់សល់នៅរស់មិនគាប់
មានតែទឹកភ្នែកដែលហូរជាប់ ទៅតាមទម្លាប់ក្នុងជីវិត ។
– លុះពេលរៀបការស្មានថាផុត លែងហែលសមុទ្រទុក្ខវិបរិត
តែអកុសលកម្មក្រាស់ពិត ជួបភពងងិតឥតរស្មី ។
– ប្រុសដែលខ្ញុំស្នេហ៍បែរធ្វើបាប ឈឺចាប់ដុនដាបស្គមរីងរៃ
លោកប្ដីក្បត់ចិត្ដទៅមានថ្មី រករឿងបំភ្លៃដាក់កំហុស ។
– ខ្ញុំយំស្ទើរខ្សោះស្រណោះខ្លួន ជួបទុក្ខផ្ទួនៗមិនចេះអស់
កាត់ចិត្ដដើរចេញលែងស្រណោះ ប្ដីអសប្បុរសលែងប្រាថ្នា ។
– ក្រោយពេលបាក់មែករហែកធាង(១) ខ្ញុំលក់សំនៀងដូចសារិកា
អស់មានជំនឿលើស្នេហា ប្រុសលើលោកាដូចតែគ្នា ។
– ខ្ញុំអោបបុត្រជាប់ក្នុងហត្ថា អប់រំរក្សាកូនកំព្រា
រស់នៅជាតិនេះជួបវេទនា ធ្វើបុណ្យស្មាលាកម្មអប្រិ៍យ។
១-បាក់មែករហែកធាង គឺសំដៅទៅលើការព្រាត់ប្រាស់ បាក់បែក ឪពុក ម្ដាយ ឬ ប្ដីសី។
ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com
ចែករំលែកព័តមាននេះ