ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​​ភេទ​ថ្ងូរ​​ឮ​ពេក បង្ក​ជា​​ជម្លោះ​​​ពេញ​​​​សណ្ឋា​​គារ

9 ឆ្នាំ មុន

ចិន ​៖ ហេតុការណ៍ដ៏ភ្ញាក់​ផ្អើល​មួយ​ ដែល​ភ្ញៀវ​នៅ​ក្នុង​សណ្ឋាគារ​​មក​ធាក់​​ទ្វារបន្ទប់​​ ហើយ​​វាយ​​ទាំង​កណ្តាល​​យប់ ព្រោះតែ​ទ្រាំ​​ថ្លង់​នឹង​​​សម្រែក​ថ្ងូររ​បស់​​គូស្នេហ៍មួយគូ​​កំពុង​​រួម​ភេទ ដែល​ធ្វើឱ្យពួកគេ​​ដេក​ពួន​មិនបាន ​។

ចិន ​៖ ហេតុការណ៍ដ៏ភ្ញាក់​ផ្អើល​មួយ​ ដែល​ភ្ញៀវ​នៅ​ក្នុង​សណ្ឋាគារ​​មក​ធាក់​​ទ្វារបន្ទប់​​ ហើយ​​វាយ​​ទាំង​កណ្តាល​​យប់ ព្រោះតែ​ទ្រាំ​​ថ្លង់​នឹង​​​សម្រែក​ថ្ងូររ​បស់​​គូស្នេហ៍មួយគូ​​កំពុង​​រួម​ភេទ ដែល​ធ្វើឱ្យពួកគេ​​ដេក​ពួន​មិនបាន ​។

​​កាមេរ៉ា​សុវត្ថិភាព​ក្នុងសណ្ឋាគារ​បាន​​បង្ហាញ​ឱ្យ​​ឃើញ​ពី​ភ្ញៀវ​ម្នាក់​​ខឹង​សម្បារ ​ឈ្មោះ Zhang ទៅ​វាយ​ភ្ញៀវ​​ម្នាក់​ទៀត ​ដែល​រួម​ភេទ​ឮ​​ខ្លាំងពេក​នៅ​ក្នុង​សណ្ឋាគារ​មួយ​ នា​ទីក្រុង​ប៉ី​ហា​យ ប្រទេស​ចិន​ ។

ហេតុការណ៍​វាយដំ​នេះ ​បាន​កើតឡើង​នៅ​វេលា​​រំលង​អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​១៣ ​តុលា កន្លងមក បន្ទាប់​ពី​លោក Zhang និង​មិត្ត​រួមការ​ងារ​របស់​លោក​​ចូល​ទៅ​ស្នាក់​នៅ​ ដើម្បី​ត្រៀម​បើក​ការ​​ប្រជុំ​នា​ពេល​ព្រឹក ​។

ខណៈ​​ដែល​សង្ឃឹមថា នឹង​បាន​ដេក​ស្កប់ស្កល់​ទុក​កម្លាំង​ប្រជុំ​ពេល​​ព្រឹក លោក Zhang បាន​ភ្ញាក់​​ទាំង​កណ្តាល​អា​ធ្រា​ត្រ ​ដោយសារ​តែ​គូស្នេហ៍​មួយគូ​នៅ​បន្ទប់​ជិត​​គាត់នោះ​ រួម​ភេទ​ស្រែកថ្ងូរ​​​ឮ​ខ្លាំង​ៗ ​។ ដោយ​មិន​បង្អង់​យូរ លោក Zhang ក៏​ដើរទៅ​កាន់​​ខាង​មុខ​បន្ទប់​ ហើយ​បាន​ទាស់ទែង​សម្តី​​​ជាមួយនឹង​បុរស​ម្នាក់ ​ដែល​នៅ​សម្ងំ​ក្នុង​បន្ទប់​ មិន​ព្រម​ចេញ​មក​។

ការ​ឈ្លោះប្រកែក​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ ធ្វើ​ឲ្យ​អ្នក​រួមការ​ងារ​ជាមួយ​លោក Zhang ចេញ​មក ហើយ​នាំ​គ្នា​ទៅ​ចោមរោម​នៅ​មុខទ្វារ​បន្ទប់​​របស់​គូ​សេ្ន​ហ៍នោះ ​។

លោក Zhang បាន​ធាក់​ទ្វារ​បន្ទប់ ​ហើយ​ចូល​ទៅ​ដាល់​ និង​ធាក់​បុរស​ម្នាក់​ដែល​នៅ​ក្នុង​បន្ទប់​នោះ ឈ្មោះ​ថា Lei Mou​។ ភ្លាម​​នោះ ប៉ូ​លិស​​ក៏​មក​ដល់ ​ហើយ​បំបែក​អ្នក​ទាំង​ពីរ​ចេញ ។ លោក Zhang បាន​ទទួលស្គាល់​កំហុស​ខ្លួន ហើយ​ព្រម​សង​សំណង ១៥០០០​យាន់​ ដើម្បី​បញ្ចប់រឿង​ ។