កុំភ្លេច…ជង់មិនភ្លេចកុកទេ !
គ្រប់ជនល្មើសសង្ស័យទាំងឡាយ ដែលត្រូវចាប់ខ្លួន…មិនដែលសុខចិត្តដេកគុកម្នាក់ឯងទេ…សុទ្ធតែឆ្លើយប្រាប់ឈ្មោះបក្សពួកទាំងអស់…
គ្រប់ជនល្មើសសង្ស័យទាំងឡាយ ដែលត្រូវចាប់ខ្លួន…មិនដែលសុខចិត្តដេកគុកម្នាក់ឯងទេ…សុទ្ធតែឆ្លើយប្រាប់ឈ្មោះបក្សពួកទាំងអស់…
គ្រប់ជនល្មើសសង្ស័យទាំងឡាយ ដែលត្រូវចាប់ខ្លួន…មិនដែលសុខចិត្តដេកគុកម្នាក់ឯងទេ…សុទ្ធតែឆ្លើយប្រាប់ឈ្មោះបក្សពួកទាំងអស់…រឿងអីអញជាប់គុកម្នាក់ឯង…រឿងអីឯងដេកស្រួលនៅផ្ទះ…មានស្រីមានស្រា…អញជាប់គុកម្នាក់ឯង…។
ក្រឡេកមើលទៅបក្សសង្គ្រោះជាតិ មានមេពីរនាក់…សុទ្ធតែវៃឆ្លាត…អង់អាច ក្លាហានហួសពីខ្លាហែក…។ មេធំរត់ចោលស្រុកទៅស្រែកពីនាយ…មេរងទៅសម្ងំក្នុងរូង…
តាមទ្រឹស្តីដែលចេះចាំគ្រប់គ្នាចែងថា…ចង្កឹះមួយបាច់សត្រូវកាច់មិនបាក់ទេ…ប្រសិនហូតមួយៗកាច់បាក់ខ្ទេច ។
ប្រហែលជាមិនទាន់យឺតពេលទេ…មុននេះមេបក្សរងបានប្រកូកប្រកាសឱ្យមេធំបក្សវិលវិញ…រួមគ្នាតស៊ូមតិ ទើបឈ្នះសត្រូវទាំងឡាយ…ទោះបីដឹងថា មានភ្លើងក្រហមកំពុងរាំងផ្លូវក៏ដោយ ។
ចំណែកមេធំបក្សក៏បានប្រឡុយពាក្យពីចម្ងាយដែរថា នឹងវិលវិញ…។
ថាមិនត្រូវទេ ពេលនេះ…ជង់មិនភ្លេចកុកទេ…បើហ៊ានវិលវិញមែន…មិនខុសពីវិលរកជង់ឡើយ…។
ឬមួយចង់ភ្លក់រសជាតិទ្រឹស្តី…ចង្កឹះមួយបាច់កាច់មិនបាក់…ឬមួយក៏យល់ឃើញថា បើជាប់គុក ជាប់ទាំងអស់គ្នា…កុំអញជាប់គុក ឯងយករួចខ្លួន ?…មិនត្រូវទេ ? មេបក្សរងមិនល្ងង់ទេ…ព្រោះដឹងខ្លួនដោយខ្លួនឯងហើយ…ទើបអន្ទងហៅមក…ហេ ! ហេ !
ងាកទៅពិនិត្យឥរិយាបថបក្សកាន់អំណាចវិញ…ប្រកាសហើយប្រកាសទៀតថា…មិនមែនរឿងនយោបាយខ្មោចយ៍អីទេ…វាជារឿងបុគ្គលជាមួយច្បាប់…រឿងបរិហារកេរ្តិ៍…មានតែគោរពច្បាប់ទេទើបអស់កង្វល់…ទើបជួបជុំគ្នានៅពេលក្រោយ…ទើបក្រោយភ្លៀងមេឃស្រឡះ…បើរឿងនយោបាយប្រែប្រួលឆាប់…ឯរឿងបុគ្គលត្រូវគោរពច្បាប់…តាមទស្សនៈរបស់អាឡេវ…ជង់អត់ភ្លេចទេលោកកុក…បើមិនទាន់ចង់ជាប់គុកក្រៅនយោបាយទេ…កុំប្រកាច់ឆាប់មកអី…!
អាឡេវ
ចែករំលែកព័តមាននេះ