ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​លេង​ស្រុក ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ម្នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ដែល​នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​២​នាក់ ស្រលាញ់​ភេទ​ដូច​គ្នា ក្នុង​នោះ​ម្នាក់​ដើរតួ​ជា​ប្រុស និង​ម្នាក់​ដើរតួ​ជា​ស្រី ហើយ​បាន​យក​គ្នា​ជា​សង្សារ

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ដែល​នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​២​នាក់ ស្រលាញ់​ភេទ​ដូច​គ្នា ក្នុង​នោះ​ម្នាក់​ដើរតួ​ជា​ប្រុស និង​ម្នាក់​ដើរតួ​ជា​ស្រី ហើយ​បាន​យក​គ្នា​ជា​សង្សារ បាន​ជួប​គ្រោះថ្នាក់​ចរាចរ បណ្ដាល​ឲ្យ​នាង​តួ​ស្រី​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​នាង​ដែល​ដើរតួ​ជា​ប្រុស បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បា​នគរ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ក្នុង​ខណៈ​ពេល​ដែល​ពួក​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ធ្វើ​ដំណើរ​ចេញពីផ្ទះ​ជួល​មួយ​កន្លែង​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ថ្ងៃ​ឈប់​សម្រាក ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​ទឹកកក​១​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នារី​ដែល​ដើរតួ​ជា​ស្រី​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ ជៀង ស្រី​ល័​ក្ខ អាយុ​១៩ ឆ្នាំ​មុខរបរ​ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ទួល​ចារ ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែកឯ​នាង​ដែល​ដើរតួ​ជា​ប្រុស​នោះ​ឈ្មោះ រិច​ទិន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ភូមិ​លូ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្សី​។

ពួក​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​Scoppy ពណ៌​ស្វាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AU- 4365​។ ដោយឡែក​រថយន្ត​ដឹក​ទឹកកក ដែល​បាន​បើក​បុក​ជន​រង​គ្រោះ​ពីក្រោយ​នោះ​ម៉ាក​KIA ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2M- 3892 បើកបរ​ឈ្មោះ ភព ចំរើន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រាំ​ង​ត្រក ឃុំ​រវាង ស្រុក​រវាង ខេត្តព្រះវិហារ​។ អមដំណើរ​ដោយ​ព្រូ​រថយន្ដ​ម្នាក់ ឈ្មោះ ប៊ុ​ន ម៉េ​ង​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ពួក​គេ​ត្រូវ​បាន​កម្លាំង​នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួន​បាន ហើយ​ប្រគល់​ឲ្យ​នគរបាល​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​១​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​បំណង​ទៅ​លេង​ស្រុក​កំណើត នា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​នោះ ស្រាប់តែ​ត្រូវ​បាន​រថយន្ត​ខាងលើ ដែល​បើកបរ​ធ្វើ​ដំណើរ​ស្របគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​ដល់​បាន​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​។ ខណៈនោះ​រថយន្ត បាន​កិន​ទាំង​ម៉ូតូ និង​មនុស្ស ស្រាប់តែ​នាង​ដែល​ជា​តួឯក​ស្រី ចំណែក​នាង​ដែល​ជា​តួឯក​ប្រុស បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ហើយ​រថយន្ត និង​អ្នកបើកបរ​រួម​ទាំង​ព្រូ ត្រូវ​នគរបាល​ខណ្ឌដង្កោ​ចាប់ខ្លួន​បាន រួច​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕