ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​មាន​ប្រៀប​ជាង​ដុល្លារ​អូស្ត្រាលី

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ នេះ ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល​ត្រឹមតែ ២៨៥៨ រៀល ហើយ​លក់​ចេញ​តែ ២៨៨៧ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ២៨៦៦ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ២៨៩៥ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត ដែល​មាន​ដូច​ជា ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤២៥៧ រៀល លក់​ចេញ ៤៣០០ រៀល និង ១ យន់​ចិន ទិញ​ចូល ៦១៣ រៀល លក់​ចេញ ៦១៩ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣១១៤ រៀល លក់​ចេញ ៣១៤៥ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣១៩ រៀល លក់​ចេញ ៣២៣ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩២៤ រៀល លក់​ចេញ ២៩៥៣ រៀល ។ ដោយឡែក ១ បាត​ថៃ ទិញ​ចូល ១១៨ រៀល លក់​ចេញ ១១៩ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ