ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណាស់! យល់សប្តិឃើញព្រះវិហារ ពុទ្ធរូប ព្រះសង្ឃ តំណាងឱ្យការងារល្អ ជីវិតថ្កុំថ្កើង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រះពុទ្ធ​សមណគោតម​បរមគ្រូ​នៃ​យើង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​ដ៏​ពិសិដ្ឋ​នៃ​ព្រះពុទ្ធ​សាសនា ។ ព្រះ​អង្គ​គឺជា​កំពូល​មនុស្ស​ដ៏​អស្ចារ្យ​ដឹកនាំ​បំភ្លឺ​សត្វលោក​ដែល​ជា​អ្នក​ប្រាថ្នា​ស្វែងរក​សេចក្តីសុខ​ចេញពី​ក្នុង​ចិត្ត​ពិត​ៗ ។ រីឯ​ព្រះសង្ឃ​វិញ​តំណាង​ឲ្យ​ការ​គោរព​ប្រតិបត្តិ​ក្នុង​ជំនឿ​សាសនា ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ ។ មិន​ថា​យល់សប្តិ​ឃើញ​ព្រះ​ពុទ្ធរូប…

រាជធានីភ្នំពេញ ៖ ព្រះពុទ្ធ​សមណគោតម​បរមគ្រូ​នៃ​យើង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​ដ៏​ពិសិដ្ឋ​នៃ​ព្រះពុទ្ធ​សាសនា ។ ព្រះ​អង្គ​គឺជា​កំពូល​មនុស្ស​ដ៏​អស្ចារ្យ​ដឹកនាំ​បំភ្លឺ​សត្វលោក​ដែល​ជា​អ្នក​ប្រាថ្នា​ស្វែងរក​សេចក្តីសុខ​ចេញពី​ក្នុង​ចិត្ត​ពិត​ៗ ។

រីឯ​ព្រះសង្ឃ​វិញ​តំណាង​ឲ្យ​ការ​គោរព​ប្រតិបត្តិ​ក្នុង​ជំនឿ​សាសនា ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ ។ មិន​ថា​យល់សប្តិ​ឃើញ​ព្រះ​ពុទ្ធរូប ឬ​ព្រះសង្ឃ គឺ​សុទ្ធតែ​ជា​អត្ថន័យ​ល្អ មាន​លាភ​មានសំណាង​បាន​សុខ​ចម្រើន​ក្នុង​ដំណើរ​ជីវិត ។

សុបិន​ឃើញ​ព្រះសង្ឃ​បាន​ន័យ​ថា​នៅ​ក្នុង​ជីវិត​របស់​អ្នក​បច្ចុប្បន្ន​នេះ​នឹង​មានការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​គ្រប់​វិស័យ​ជា​ច្រើន ទាំង​ការងារ​និង​ជីវិត គឺ​ផ្លាស់​ប្តូរ​ពី​អាក្រក់​ប្រែជា​ល្អ ប្តូរ​ពី​អាប់អន់​ទៅ​ជា​ថ្កុំថ្កើង​រុងរឿង ។ ទន្ទឹម​នោះ​ក្នុងអំឡុងពេល​នេះ អ្នក​គួរតែ​ប្រយ័ត្ន​ពាក្យ​សម្ដី​ខ្លះ​ៗ​របស់​ខ្លួនឯង​ផង​ដែរ ប្រសិនបើ​អ្នក​មិន​ចង់​មាន​បញ្ហា​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន ព្រោះ​បុគ្គល​ខ្លះ​អាច​មានចិត្ត​ច្រណែន​នឹង​អ្នក ។

យល់សប្តិ​ថា​បាន​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ តាម​ជំនឿ​ទាយ​ថា អ្នក​នឹង​ទទួល​បាន​សំណាង​ពី​មនុស្ស​ដែល​មាន​ឋានៈ​ធំ​ជាង ឬ​នរណា​ម្នាក់​ដែល​អ្នក​គោរព មាន​កិត្តិយស គេ​នឹង​នាំ​លាភ​មក​ឲ្យ​ដល់​មាត់ទ្វារ ។

សុបិន​ឃើញ​ព្រះ​ពុទ្ធរូប បាន​ន័យ​ថា ជា​សុបិន​ល្អ​សម្រាប់​ខ្លួន​អ្នក ដែល​អាច​ទទួល​បាន​សំណាង ទាំង​ជីវិត និង​ការងារ ជា​ពិសេស​មាន​គេ​អាណិត​ចូល​ចិត្ត និង​គោរព​ស្រលាញ់​ច្រើន​ៗ កិច្ចការ​ជា​ច្រើន​នឹង​បាន​សម្រេច​ក្នុង​ជីវិត​ពិត ជំនួញ​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន ជីវិត​នឹង​ថ្កុំថ្កើង​ទៅ​ថ្ងៃ​មុខជា​និច្ច ។

សុបិន​ឃើញ​វត្ត ឬ​ព្រះ​វិហារ បាន​ន័យ​ថា រាល់​ភារកិច្ច​ការងារ​របស់​អ្នក​នឹង​ប្រសើរ​ឡើង​ស្រឺ​ត​ៗ មាន​គេ​ចូល​ចិត្ត និង​អាណិត​ស្រលាញ់​ច្រើន ។ ម្ល៉ោះហើយ​ចូរ​ខិតខំ​ព្យាយាម​នឹង​កិច្ច​ការងារ ហើយ​កុំ​លោភលន់ កាលបើ​លាភសក្ការៈ​មក​ដល់ទី​កន្លែង​ច្រើន​យ៉ាងណា ក៏​ធ្វើ​ចិត្តជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ