ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះ​សុំឱ្យ​អាជ្ញាធរ​ថៃ​បើកផ្លូវ​ឱ្យពួក​គាត់​ចូល​រកស៊ី​ចិញ្ចឹមជីវិត​ផង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី ​១ ខែ​ឧសភា ​មកនេះ​ជាមួយ​ច្រក​អន្តរជាតិ​ភ្នំ​ដី ​នៅ​ក្នុង​ខេត្តបាត់ដំបង ​។ តាម​ប្រភព​ពី​មន្ត្រី​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…

រាជធានីភ្នំពេញ ៖ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី ​១ ខែ​ឧសភា ​មកនេះ​ជាមួយ​ច្រក​អន្តរជាតិ​ភ្នំ​ដី ​នៅ​ក្នុង​ខេត្តបាត់ដំបង ​។ តាម​ប្រភព​ពី​មន្ត្រី​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឱ្យដឹង​ថា ​ក្នុង​ថ្ងៃ​ដំបូង​នៃ​កា​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ការ​ឆ្លង​ដែន​ចេញចូល​ដី​ថៃ ពី​កម្ពុជា​ទៅ ភាគច្រើន​ជា​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ ។ ចំណែក​អ្នកទេសចរ​នៅ​មិន​ទាន​មាន​ច្រើន​ទេ ​។ ចំណែក​កម្មករ​អូស​រទេះ​ឆ្លង​ដែន​វិញ ភាគី​ថៃ​នៅ​មិន​ទាន់​អនុញ្ញាត​ដែរ​ ។

ក្នុង​ដំណាក់កាល​នេះ​ភាគី​ថៃ​បាន​អនុញ្ញាតឱ្យអ្នកដំណើរ​អាច​ចូល​ចេញ​ប្រទេស​ខ្លួន បាន​ចំពោះ​អ្នកមាន​លិខិតឆ្លងដែន និង Boder Passt ដែល​មាន​សុពលភាព​ប៉ុណ្ណោះ ​។ ចំពោះ​កម្មករ​អូស​រទេះ​ពួក​គាត់​ប្រើប្រាស់ Immigration Card ចូល​ដី​ថៃ​ព្រឹក ចេញ​ពេល​ល្ងាច​នោះ ភាគី​ថៃ​នៅ​មិន​ទាន់​មានការ​អនុញ្ញាតឱ្យឆ្លង​ដែន​ចូល​ទឹកដី​របស់​ខ្លួន​ឡើយ​ ។

ក្រុម​កម្មករ​អូស​រទេះ​នៅ​ច្រក​ប៉ោយ​ប៉ែ​ត បាន​ទ​ទួ​ច​សូមឱ្យ​អាជ្ញាធរ​កម្ពុជា ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ​ដើម្បី​អនុញ្ញាតឱ្យ​ពួក​គាត់​បាន​ចូល​ទឹកដី​ថៃ​អូស​ទំនិញ​ឆ្លងកាត់​ព្រំដែន ដើម្បី​ចិញ្ចឹមជីវិត​ផង ត្បិត​អី​ពួក​គាត់​បាន​រង​ការ​លំបាក​គ្មាន​ចំណូល ដោយសារ​កូ​វី​ដ ​១៩ ជា​យូរ​មក​ហើយ​ ។

ប្រទេស​ថៃ​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​ខ្លួន​បាន តាម​ច្រក​ទ្វារ​ព្រំដែន​ចំនួន ​២ ​នៅ​ខេត្ត​ស្រះ​កែវ ជាប់​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង គឺ​ច្រកព្រំដែន​បាន​ខ្ល​ង​លឹ​ក (Ban Khlong Luk) ស្រុក​អារញ្ញ ខាង​កម្ពុជា​ គឺ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រកព្រំដែន​បាន​ខាវ​ដិ​ន (Ban Khao Din) ស្រុក​ខ្ល​ង​ហាត ខាង​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ​។ ការ​បើក​ច្រក​ទាំង​ពីរ​នេះ​ភាគី​តម្រូវឱ្យអនុវត្ត​តឹង​រឹង​តាម​វិធានការបង្ការ​ជំងឺ​កូ​វី​ដ ​១៩​ ។

អាជ្ញាធរ​ថៃ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អចិន្ត្រៃយ៍ «​បាន​ខ្ល​ង​លឹ​ក​» ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ និង​ព្រំដែន​អចិន្ត្រៃយ៍ «​បាន​ខាវ​ដិ​ន​» ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ភ្ញៀវ​ទេសចរ​ត្រូវ​មាន​លិខិតឆ្លងដែន (Passport) បណ្ណ​ព្រំដែន (​ដែល​ត្រូវ​បំពេញ​ដោយ​ផ្ទាល់​នៅ​ច្រក​ទ្វារ​ព្រំដែន​) ជាដើម ​។

លិខិត​ដដែល​បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ដំណើរ​មក​ពី​បរទេស​ចូល​ប្រទេស​ថៃ តាម​ច្រកព្រំដែន​គោក​ទាំង​ពីរ​ខាងលើ​នេះ អាច​ធ្វើ​ទៅ​បាន​ក្រោម​វិធានការ និង​លក្ខខណ្ឌ​នៃ​វិធានការ​បង្ការ​ជំងឺ ក្រោម​បទ​ប្បញ្ញត្តិ​នៃ​មាត្រា​ ៩ នៃ​ក្រឹត្យ​ស្ដី​ពី​ការ​គ្រប់គ្រង​សាធារណៈ​នៃ​ការ​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វី​ដ​ ១៩ ​។ ការ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​គោក​ទាំង​ពីរ​ខាងលើ ត្រូវ​អនុវត្ត​ស្រប​តាម​វិធានការ​បង្ការ​ជំងឺ លក្ខខណ្ឌ លក្ខខណ្ឌ​នៃ​រយៈពេល លក្ខខណ្ឌ​នៃ​ប្រទេស​គោលដៅ ​។

ការ​បើក​ច្រកព្រំដែន​ឡើង​វិញ​នេះ ភាគី​ថៃ បាន​កំណត់​វិធានការ​សុខាភិបាល​ជា​បី​ប្រភេទ ចំពោះ​អ្នកដំណើរ​ចូល​ទឹកដី​ខ្លួន​ ។ សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ត្រូវ​ចុះ​ឈ្មោះ​តាម ​Thailand pass និង​តម្រូវ​ឱមាន​ធានា​រ៉ាប់រង​ព្យាបាល​កូ​វី​ដ ​១៩ ស្មើនឹង​ទឹកប្រាក់ ១ ​ម៉ឺន​ដុល្លារ ដោយ​មិន​តម្រូវ​ឱធ្វើតេស្ត RT-PCR នោះ​ទេ​ ។

ចំណែក​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ គឺ​តម្រូវឱមានការ​ធ្វើតេស្ត RT-PCR បន្ថែម​ទៀត មុន​ការ​ធ្វើ​ដំណើរ​ ។ រី​​ឯ​អ្នក​កាន់ ​border pass វិញ មិន​តម្រូវឱ្យចុះ​ឈ្មោះ ​Thailand pass និង​មាន​ធានា​រ៉ាប់រង នោះ​ទេ តែ​ត្រូវជា​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​តែ​ប៉ុណ្ណោះ ហើយ​អនុញ្ញាត​តែ​នៅ​ក្នុង​តំបន់​ដែល​មាន​កិច្ចព្រមព្រៀង និង​ស្នាក់​នៅ​ប្រទេស​ថៃ​មិន​លើស​ពី​ ៣ ​ថ្ងៃ ​។

ទោះ​មាន​លក្ខណ​តឹងតែង​ និង​មិន​ទាន់​អនុញ្ញាតឱ្យចូល​ទូលំទូលាយ​យ៉ាង​ក្តី តែ​ការ​បើកឱ្យដំណើរការ​ច្រក​អន្តរជាតិ​ទាំង​ពីរ​នេះ​ភាគី​កម្ពុជា​បាន​ស្វាគមន៍​ដោយសារ​ថា ​នឹង​ធ្វើការ​ផ្លាស់​ប្តូរ សកម្មភាព​សេដ្ឋកិច្ច ទេសចរណ៍ និង​សកម្មភាព​អាជីវកម្ម​របស់​ពលរដ្ឋ​ទាំង​ប្រទេស​ឡើង​វិញ​ ។ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បិទ​ដំណើរការ​អស់​រយៈពេល​ជាង ​២ ​ឆ្នាំ ដោយ​ទុក​តែ​ការ​ចរាចរណ៍​ទំនិញ​ចេញ​-​ចូល រវាង​ថៃ ​និង​កម្ពុជា ដោយ​មាន​កម្រិត រួម​ទាំង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​ពី​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ