ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើងឆាប​ឆេះរថយន្ត​យ៉ាង​សន្ធោសន្ធៅ​ ក្រោយ​បុ.ក​កន្លែងលក់សាំង​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​សន្ធោសន្ធៅ ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​នេះ បាន​

ខេត្តព្រះសីហនុ ៖ រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​សន្ធោសន្ធៅ ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​នេះ បាន​បើកបរ​រេ​ចង្កូត​ទៅ​បុ.ក​តូប​លក់​សាំងមួយ​កន្លែង​នៅ​ក្បែ​ចិញ្ចើម​ផ្លូវ ។

ហេតុការណ៍​ខាងលើ​​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពីវេលាម៉ោង​​​៦​និង​​៤០នាទី​​យប់​​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ក្បែរ​ឃ្លាំង​ប្រេងឥន្ធនៈ​មួយកន្លែង​ ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៤៥​ ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រ​ថយន្ដ១​គ្រឿង​ខាងលើ​ម៉ាក​វីហ្គោ​ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2I-1232 អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ ។​

លោក​វរសេនីយ៍ទោ អ៊ួ​ង វ​ទ្ធី អធិការ​ស្រុក​ព្រៃ​នប់​អោយ​ដឹង​ថា មុនពេលកើតហេតុ រថយន្ដ១​គ្រឿង​​​ខាងលើធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​ឆ្នេរ​ព្រែក​ចាក ឆ្ពោះទៅ​រង្វង់​មូល​រូប​នាគ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ដ​នោះ​​រេ​ចង្កូត​មក​ខាងស្ដាំ ហើយ​បុ.ក​តូច​លក់​សាំង​មួយ​​កន្លែង បណ្ដាល​អោយ​​ឆាប​ឆេះ​តែ​ម្ដង ។ ​​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បណ្ដាល​ឱ្យ​​មនុស្ស​ណាម្នាក់​រង​របួស​ទេ ។​

​តាម​ប្រភព​ដដែល​បានបន្ត​ថា ពេលកើតហេតុ​​ភ្លាម​ៗ​ រថយន្ដ​ខាងលើ​ត្រូវ​បាន​ពន្លត់​ទាំងស្រុង ​មិន​​បានឆេះ​រាល​ដាល​ដល់អ្វី​ផ្សេង​ទៀត​ឡើយ ដោយ​រថយន្ដ​ពន្លត់អគ្គីភ័យ​របស់​មូលដ្ឋាន​សមុទ្រ​រាម​ ដែល​នៅ​ក្បែ​នោះ ​ប្រើទឹក​ពន្លត់​អស់​​ចំនួន​២​រថយន្ដ និង​រថយន្ដ​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​PTT​អស់​ទឹក​ចំនួន១​រថយន្ដ សរុប​ទាំងអស់​ចំនួន​៣​រថយន្ដ ទើបភ្លើង​​រលត់​អស់ទាំងស្រុង ។

លោក​អធិការ​បាន​ប​ន្ត​​ថា ដោយឡែក​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​បាន​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​។ ចំណែក​រថយន្ដ​ខាងលើ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ជា​បណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ