រាជធានីភ្នំពេញ ៖ ខណៈថ្ងៃនេះ ជាថ្ងៃទី០១នៃការប្រារព្ឋពិធីបុណ្យគម្រប់១០០ថ្ងៃសពលោកបណ្ឌិត កែម ឡីនោះ រូបសំណាករបស់អ្នកវិភាគនយោបាយនិងសង្គមរូបនេះ បានត្រូវក្រុមគ្រួសារនិងគណៈកម្មការបុណ្យសព យកមកតម្កល់ទុកបណ្តោះអាសន្ននៅក្នុងបរិវេណវត្តចាស់ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ នាវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី១៤ តុលានេះ ។
សេចក្តីរាយការណ៍ពីទីតំាងរៀបចំបុណ្យគម្រប់១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា គិតត្រឹមវេលាម៉ោង១១និង៥៥នាទីថ្ងៃត្រង់ថ្ងៃសុក្រដដែលនេះ ក្រុមអ្នកគំាទ្រលោកបណ្ឌិត កែម ឡី ជាង២០០នាក់ បានចូលរួមក្នុងពិធីបុណ្យនៅថ្ងៃដំបូងនេះ ។
គួររំឮកថា លោកបណ្ឌិត កែម ឡី ត្រូវបានជនដៃដល់រហ័សនាម «ជួប សម្លាប់» បាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ កក្កដា ២០១៦ខណៈលោកកំពុងអង្គុយផឹកកាហ្វេនៅក្នុងស្តាម៉ាតនៃស្ថានីយ៍ប្រេងឥន្ឋនៈកាល់តិចបូកគោ ៕
ចែករំលែកព័តមាននេះ