ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​មាន​ខ្សែ​វ​ល្លិ៍​ត្រឹមត្រូវ ទើប​អាច​នាំ​ជ្រូក​រស់​ពី​ស្រុក​យួន​បាន

3 ឆ្នាំ មុន
  • តាកែវ

សត្វ​ជ្រូក​រស់នៅ​តែ​មាន​គេ​នាំ​ចូល​មក​ពី​ស្រុក​យួន​ស្ទើ​រាល់​យប់ តាម​ច្រករបៀង​នានា​នៃ​ស្រុក​គី​រី​វង់ ហើយ​បញ្ហា​មាន​គេ​លួច​នាំ​សត្វ​ជ្រូក​ចូល​មក​ពី​ស្រុក​យួន​បាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយាយ​រិះគន់​ថា

ខេត្តតាកែវ ៖ សត្វ​ជ្រូក​រស់នៅ​តែ​មាន​គេ​នាំ​ចូល​មក​ពី​ស្រុក​យួន​ស្ទើ​រាល់​យប់ តាម​ច្រករបៀង​នានា​នៃ​ស្រុក​គី​រី​វង់ ហើយ​បញ្ហា​មាន​គេ​លួច​នាំ​សត្វ​ជ្រូក​ចូល​មក​ពី​ស្រុក​យួន​បាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយាយ​រិះគន់​ថា បើសិន​មិន​មានការ​បើកផ្លូវ​ពី​នគរបាល និង​ទាហាន​ការពារ​ព្រំដែន​ទេ គឺ​ឈ្មួញ​មិន​អាច​នាំ​សត្វ​ជ្រូក​ចូល​មក​ដល់​ទឹកដី​ខ្មែរ​យើង​បាន​ឡើយ​។

បើ​តាម​មន្ត្រី​ពេទ្យ​តូចតាច​ខេត្តតាកែវ បាន​នាំ​គ្នា​និយាយ​ថា ឈ្មួញ​ធំ​ដែល​អាច​ជ្រូក​រស់​ចូល​មក​ពី​ប្រទេស​វៀត​ណាម​​បាន គឺ​មានឈ្មោះ​សើ ដែល​ត្រូវជា​ក្មួយ​របស់​លោក ថៃ លី ប្រធាន​ពេទ្យសត្វ​ខេត្ត​តែ​ម្តង ទើប​មាន​សិទ្ធិ​អាច​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​បាន​ស្ទើរ​រាល់​យប់​បែប​នេះ​បាន​។

មន្ត្រីរ​ពេទ្យសត្វ​ដ​ដៃ​ល បាន​បន្ត​ទៀត​ថា ចំពោះ​ច្រក​ដែល​ឈ្មួញ​ខាងលើ អាច​នាំ​សត្វ​ជ្រូក​ចូល​មក​បាន​នោះ គឺ​ច្រករបៀង​យ៉ិ​ន​យ៉ា និង​ច្រករបៀង​ឬ​ស្សី​៣​គុម្ព ស្ថិត​ក្នុង​ឃុំ​តា​អូ ស្រុក​គី​រី​វង់ ខេត្តតាកែវ ដោយ​ក្នុង​១​យប់​ៗ​ជាង​១០០​ក្បាល​ទៅ​ជាង​២០០​ក្បាល ដោយ​ដឹក​យក​ទៅ​ចែកចាយ​ក្នុង​ខេត្ត ជា​ពិសេស​ដឹក​ទៅ​ភ្នំពេញ​តែ​ម្តង ដោយ​មិន​បាន​រំខាន​ដល់​អស់លោក​ណា​ម្នាក់​ឡើយ​។

គួ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ លោក តាន់ ផា​ន់​ណា​រ៉ា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ចាប់​ឃាត់​បាន​ឡាន​ដឹក​ជ្រូក​រស់​១​គ្រឿង​នៅ​លើ​ផ្លូវជាតិ​លេខ​១២៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង ឃុំ​ព្រែក​អំពក ស្រុក​គី​រី​វង់ នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ដែល​បាន​ដឹក​ជ្រូក​រស់​ចំនួន​៤៨​ក្បាល ហើយ​ក្រុម​ពេទ្យសត្វ​បាន​នាំ​ឡាន​ដឹក​ជ្រូក​ដែល​ចាប់​បាន​នោះ យក​ទៅ​រក្សា​ទុក​នៅ​អគ្គនាយកដ្ឋាន ។ តែ​អ្វី​ដែល​ប្លែក​នោះ ក្រោយ​ពី​អគ្គនាយកដ្ឋាន​ចាប់​បាន​ឡាន​ដឹក​ជ្រូក​១​ឡាន​រួច គឺ​ឈ្មួញ​ឈ្មោះ​សើ នេះ នៅ​តែ​អាច​នាំ​ជ្រូក​រស់​ចូល​មក​ពី​ស្រុក​យួន បាន​លើស​ដើម​ទៅ​ទៀត ដែល​ជ្រូក​មួយ​ក្បាល​អាច​ចំណេញ​ជា​មធ្យម​៥០​ដុល្លារ ចុះ​នាំ​ម្តង​ៗ​រាប់រយ​ក្បាល នរណា​មិន​ឃ្លាន​ចង់បាន?​។

លុះ​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២​នេះ យើង​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​នគរបាល ក៏​ដូច​ជា​ទាហាន​ការពារ​ព្រំដែន​បាន​ឡើយ ។ ចំណែក​លោក ថៃ លី ប្រធាន​ពេទ្យសត្វ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ថា មិន​មានការ​នាំ​ជ្រូក​រស់​ចូល​មក​ពី​ស្រុក​យួន​រាល់ថ្ងៃ​នោះ​ទេ គឺ​យូរ​ៗ​នាំ​ចូល​មក​ម្តង ១០​ទៅ​២០​ក្បាល​តែ​ប៉ុណ្ណោះ យក​មក​កា​.​ប់​សាច់​នៅ​ស្រុក​គី​រី​វង់​នឹង​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ