ផ្លាស់ប្តូរប្រធានសាខាពន្ធដារខេត្តតាកែវ ដើម្បីរីកចំរើន
- តាកែវ
ខេត្តតាកែវ ៖ លោក ជិន គឹមស្រេង ជាប្រធានសាខាពន្ធដារថ្មីខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលគាត់បានកាន់តំណែង…
ខេត្តតាកែវ ៖ លោក ជិន គឹមស្រេង ជាប្រធានសាខាពន្ធដារថ្មីខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលគាត់បានកាន់តំណែង…
ខេត្តតាកែវ ៖ លោក ជិន គឹមស្រេង ជាប្រធានសាខាពន្ធដារថ្មីខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលគាត់
បានកាន់តំណែង ជាប្រធានសាខាពន្ធដារខេត្តតាកែវ បានតែជាង២ឆ្នាំមកនេះ សូម្បីមន្រ្តីដែលជាកូនចៅស្ទើរមិនស្គាល់មុខនេាះ ត្រូវត្រូវទទួលភារកិច្ចថ្មីជាប្រធានសាខាពន្ធដារខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ការប្រកាសនិងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាសប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ?
លោកបន្តថា មកទល់ពេលនេះ បងប្អូនប្រជាពលរដ្ឋរបស់យើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ។ ក្នុងនោះដែរ ឯកឧត្តមបានបញ្ជាក់ពីកាត្តាដែលធ្វើឲការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីកាត្តា៤សន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲអ្នកវិនិយោគគិនក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទន់វិនិយោគ បង្កើតឲប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន តម្រូវឲការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់ ។
ជាមួយគ្នានេះដែរ លោក ឈូរ សុធា អភិបាលរងខេត្តតាកែវបានលើកថា ការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តតាកែវនេះ យើងសង្កេតឃើញថា មានការប្រមូលចំនូលពន្ធបានច្រើនលើសផែនការគ្រោងទុក ហើយលោកក៏បានជំរុញដល់លោកប្រធានសាខាពន្ធដារខេត្តតាកែវថ្មី ត្រូវបន្តខិតខំប្រឹងប្រែងប្រមូលសារពើពន្ធបន្តទៀត ក៏ដូចជាការបញ្ចៀបការយល់ដឹងបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋពីកត្តាព្វកិច្ចពន្ធ ដែលតម្រូវឲបងប្អូនប្រជាពលរដ្ឋត្រូវចូលមកបង់ពន្ធឲបានត្រឹមត្រូវទៅតាមនីតិវិធី ។
ក្នុងនោះដែរ លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារថ្មី បានប្តេជ្ញាចិត្តថា លោកនិងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲកាន់តែមានការរីកចម្រើនទៅមុខ ជាពិសេស និងបន្តចុះផ្សព្វផ្សាយដល់ការយល់ដឹងពីច្បាប់នៃកាត្តាព្វកិច្ចពន្ធជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ។
ចែករំលែកព័តមាននេះ