ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា ១៦២ គម្រោង មានទុន​ប្រមាណ​ ៣,២ ពាន់​លាន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ម៉ា​ឡេ​ស៊ី​ បាន​កើនឡើងគួរ​ឱ្យ​កត់សម្គាល់ ។ ​តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ…

រាជធានីភ្នំពេញ ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ម៉ា​ឡេ​ស៊ី​ បាន​កើនឡើងគួរ​ឱ្យ​កត់សម្គាល់ ។ ​តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ​២០២២ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឈរ​នៅ​លំដាប់​ទី ៣ ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ដែល​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ជាមួយនឹង​គម្រោង​វិនិយោគ​សរុប​ចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ ពាន់​លាន​ដុល្លារ​ ។ ជាមួយ​គ្នា​នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ប្រមាណ ៥០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១ ដោយ​កើនឡើង ១៣ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២០ ​។

ឯកឧត្តម ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ជាមួយ​គណៈប្រតិភូ​សហគ្រាស​ធុន​តូច និង​មធ្យម​ម៉ា​ឡេ​ស៊ី (SMEs) មួយ​ក្រុម​កាលពី​ថ្ងៃ​ទី ​២៧​ ខែមេ​សា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បានសម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​កំណើន​នៃ​រំហូរ​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា ជាមួយនឹង​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ។

តាម​រយៈ​ជំនួប​នោះ​កម្ពុជា ​និង​ម៉ា​ឡេ​ស៊ី បាន​ប្តេជ្ញា​រួម​គ្នា​នៅ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក្នុង​គោលដៅ​សម្របសម្រួល និង​ព​ន្លឿ​ន​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ ។

បេសកកម្ម​ធុរកិច្ច​វិនិយោគិន​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា​នេះ បាន​រៀបចំ​ឡើង​ដោយស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី រួម​ជាមួយនឹង​សហគ្រាស​ធុន​តូច និង​មធ្យម​ម៉ា​ឡេ​ស៊ី ក្រុមប្រឹក្សា​ធុរកិច្ច​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា (MBCC) និង​សាជីវកម្ម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅប្រទេស​ម៉ា​ឡេ​ស៊ី (MATRADE) ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា​-​ម៉ា​ឡេ​ស៊ី តាម​រយៈ​ការ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ដោយ​ផ្តោត​សំខាន់​លើ​ទំនុកចិត្ត និង​ផលប្រយោជន៍​រួម ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការបរទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ