ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគ​លើ​អាជីវកម្ម​ដែល​ខ្លួន​មិន​ចេះ មិន​ចេះ​ចំណាយ មិន​ចេះ​ប្រើ​បំណុល​ និង​ចង់​មាន​លឿន​ពេល ជា​កំហុសឆ្គង​ខាង​ហិរញ្ញវត្ថុ​ដែល​អ្នកជំនាញ​មើលឃើញ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​កំហុស​ឆ្លង​ធំ​ៗមួយ​ចំនួន ដែល​អ្នកជំនាញ​ខាង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ បាន​មើលឃើញ​ថា​ច្រើន​កើត​មាន​លើ​ពលរដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន​ ។ លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​ម្នាក់…

រាជធានីភ្នំពេញ ៖ មាន​កំហុស​ឆ្លង​ធំ​ៗមួយ​ចំនួន ដែល​អ្នកជំនាញ​ខាង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ បាន​មើលឃើញ​ថា​ច្រើន​កើត​មាន​លើ​ពលរដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន​ ។ លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​ម្នាក់ និយាយ​ថា ឆ្លងកាត់​ការពិគ្រោះ​យោបល់​អំពី​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​មនុស្ស​ជា​ច្រើន លោក​បាន​សង្កេត​ឃើញ​ថា​ មនុស្ស​ភាគច្រើន​មាន “​កំហុសឆ្គង​ធំ​ៗ​ចំនួន​ ៤ ​យ៉ាង​” ដែល​ធ្វើ​អោយ​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​មិន​បាន​ល្អ​ ។

តាម​លោក ​ង៉ែត ជូ​ កំហុស​ឆ្លង​ទាំង​បួន​នោះ​មាន វិនិយោគ​លើ​អាជីវកម្ម​ដែល​ខ្លួន​មិន​មានចំណេះ​ដឹង​ច្បាស់លាស់​។ លោក​បន្ត​ថា ​មាន​មនុស្ស​ជា​ច្រើន​បង្កើត​អាជីវកម្ម​តាម​អ្នក​ដទៃ ឬ​ចេះ​តែ​ជឿ​អ្នក​ដទៃ​ដែល​មិន​មានចំណេះដឹង ជំនាញ និង​បទ​ពិសោធន៍​ច្បាស់លាស់ ​។ ធ្វើ​ខ្វះ​គោលដៅ ខ្វះ​ចក្ខុវិស័យ​ជាក់លាក់ ជា​រួម​គឺ​ធ្វើ​សំដៅ​តែ​ប្រាក់​ចំណេញ​មួយ​មុខតែ​ប៉ុណ្ណោះ ​។ ការ​ធ្វើ​បែប​នេះ​ គឺ​ងាយ​នឹង​ខាតបង់​លុយកាក់ ងាយ​នឹង​បោះបង់​នៅ​ពេល​ជួប​បញ្ហា​ ។​ល​។
ចំ​ហុ​ស​ឆ្លង​ទី ​២ គឺ​មិន​ស្គាល់​ពី​ភាព​ចាំបាច់​នៃ​ការ​ចំណាយ​ ។ លោក​ ង៉ែត​ ជូ ថា​មនុស្ស​ជា​ច្រើន​មិន​យល់​ថា​ អ្វី​ជា​ភាព​ចំ​បាច់ (Needs) និង​អ្វី​គឺ​គ្រាន់តែ​ជា​ការ​ចង់បាន (Wants) នោះ​ទេ​ ។ ជា​ពិសេស​ចំណាយ​ព្រោះតែ​ឃើញ​មិត្តភក្តិ និង​អ្នក​ដទៃ​ប្រើ ​។ ឧទាហរណ៍ ការ​ប្តូរ​ទូរ​ស័ព្ទ​ថ្មី​រៀង​រាល់ពេល​មាន​ចេញ​ស៊េរី​ថ្មី គឺ​រាល់​ឆ្នាំ​ដែល​មិនមែន​ជា​ការ​ចាំបាច់​ទាល់តែ​សោះ​ ។ ជាង​នេះ​ទៅ​ទៀត​មនុស្ស​ជា​ច្រើន​សង្វាត​ចង់​រស់នៅ​ផ្ទះ​ធំ​ៗ និង​ប្រើ​រថយន្ត​ល្អ​ៗ​ហួស​ពី​សមត្ថភាព ​។

តាម​ពិត​ទៅ​បើ​តម្លៃ​ផ្ទះ តម្លៃ​រថយន្ត និង​សម្ភារ​ដែល​មិន​កើន​តម្លៃ​ដទៃ​ទៀត​មាន​ត្រឹមតែ ​៣០% ឬ​តិច​ជាង ​៣០%​នៃ​ទ្រព្យសម្បត្តិ​សរុប នោះ​ជា​ការ​ប្រសើរ​បំផុត ព្រោះ​យ៉ាង​ហោច​ណាស់ ​៧០% ​ទៀត​គឺជា​ទ្រព្យ​ដែល​រីក​ចម្រើន​ពោល ​គឺ​អាច​រក​ចំណូល​បាន ឬ​មានការ​កើន​តម្លៃ​ជា​ប្រចាំ​ ។

មិន​ចេះ​ប្រើ​បំណុល​អោយ​មាន​ប្រសិទ្ធិ​ភាព​ជា​កំហុស​ឆ្លង​ទី​ ៣ ​។ តាម​អ្នក​ជំ​ណា​ញ​ខាងលើ ការ​ប្រើ​បំណុល​មិន​ចំ​គោលដៅ​សំរាប់​បង្កើត​ប្រាក់​ចំណេញ ឬ​ការ​ប្រើ​បំណុល​ច្រើន​ប្រភព​ដែល​បំណុល​ខ្លះ​មានការ​ប្រាក់​ខ្ពស់​ហួស​ពី​លទ្ធភាព​នៃ​ប្រាក់​ចំណេញ​ដែល​អាច​រកបាន ​។ បំណុល​ប្រភេទ​នេះ​រួម​មាន​ដូច​ជា​ការ​ចងការ​ពី​ឈ្មួញ​ឯកជន ការ​លេង​តុងទីន ការ​ទិញ​ជំពាក់​ដោយ​មានការ​ប្រាក់ ឬ​តម្លៃ​ខ្ពស់ ​។​ល​។

ចំណែក​កំហុស​ឆ្លង​ចុង​ក្រោយ​ គឺ​ការ​ចង់​មាន​លឿន​ដោយ​មិន​យល់​ពី​កិច្ចការ​វិនិយោគ ​។ ត្រង់​ចំណុច​នេះ លោក ង៉ែត ជូ​ ពន្យល់​ថា ចង់​មាន​លឿន​តាម​ការ​អូស​ទាញ​របស់​អ្នក​ដទៃ​ដូច​ជា​ការ​វិនិយោគ​ដោយ​សន្យា​អោយប្រាក់​ចំណេញ​ខ្ពស់​ជាដើម​ ។ ជា​ធម្មជាតិ​នៃ​ការ​វិនិយោគ​មិន​មាន​អ្នក​ណា​អាច​ធានា​ថា​នឹង​ចំណេញ​ក្នុង​ ១​ ខែ ឬ​ ១ ​ឆ្នាំ​ប៉ុន្មាន​ភាគរយ​នោះ​ទេ ​។ ប៉ុន្តែ​បើ​គ្រាន់តែ​ព្យាករណ៍​ពី​លទ្ធភាព​នៃ​អត្រា​ចំណេញ​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍ និង​ហេតុផល​សមរម្យ​នោះ ​គឺ​អាចយ​កមក​ពិចារណា​ដើម្បី​សម្រេច​ចិត្តបាន​ ។

ឧទាហរណ៍ គម្រោង​វិនិយោគ​របស់ ​EBC​ ដែល​សន្យា​អោយ​ចំណេញ​ ១០% ​ក្នុង​ ១ ​ខែ​បាន​បោកប្រាស់​ប្រាក់​ពលរដ្ឋ​អស់​រាប់​លាន​ដុល្លា​ ។ តាម​ពិត​ទៅ​តោង​យល់​ថា ​មិន​មាន​អាជីវកម្ម​ណា​ដែល​មាន​ចំណេញ​ដែល​មាន​និរន្តរភាព​រហូត​ដល់​១២០% ​ក្នុង ​១​ ឆ្នាំ​នោះ​ទេ ​។ ជា​ទូទៅ​ចំណេញ ​៣០% ​ទៅ​ ៥០%​ ក្នុង​ ១ ​ឆ្នាំ​ គឺ​ខ្ពស់​ណាស់​ទៅ​ហើយ ហើយ​ក៏​មិន​មាន​អ្នក​ណា​ហ៊ាន​ធានា​ថា ​ដឹង​តែ​ចំណេញ​ខ្ពស់​បែប​នេះនោះ​ដែរ​ ។ បន្ថែម​លើ​នេះ​គឺ​វិនិយោគ​ដោយ​ខ្វះ​ការ​អត់ធ្មត់ វិនិយោគ​ក្នុង​រយៈពេល​ខ្លី វិនិយោគ​ដោយ​មិន​ហ៊ាន​ដាក់​ទុន​ច្រើន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ