ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀង​រាល់​7​វិនាទី មាន​ក្មេង​ស្រី​អាយុ​ក្រោម​15​ឆ្នាំ​ម្នាក់​រៀប​ការ

7 ឆ្នាំ មុន

«Reuter» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នៅ​រៀង​រាល់​៧​វិនាទី​មាន​ក្មេង​ស្រី​អាយុ​តិច​ជាង​១៥​ឆ្នាំ​ម្នាក់​រៀប​ការ ខណៈ​នៅ​ប្រទេស​មួយ​ចំនួន ដូច​ជា អា​ហ្វ​ហ្គា​នី​ស្ថាន យេ​មែន ឥណ្ឌា និង​សូ​ម៉ា​លី ក្មេង​ស្រី​

«Reuter» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នៅ​រៀង​រាល់​៧​វិនាទី​មាន​ក្មេង​ស្រី​អាយុ​តិច​ជាង​១៥​ឆ្នាំ​ម្នាក់​រៀប​ការ ខណៈ​នៅ​ប្រទេស​មួយ​ចំនួន ដូច​ជា អា​ហ្វ​ហ្គា​នី​ស្ថាន យេ​មែន ឥណ្ឌា និង​សូ​ម៉ា​លី ក្មេង​ស្រី​អាយុ​ត្រឹម​១០​ឆ្នាំ ត្រូវ​ចាប់បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​បុរស​មាន​អាយុ​ច្រើន ។

លោកស្រី​Helle Thorning Schmidt អតីត​នាយក​រដ្ឋមន្ដ្រី​ដា​ណឺ​ម៉ាក់ បច្ចុប្បន្ន​ជា​ប្រធាន​មូលនិធិ «​សេវ្វ ដឹ ឆៀ​ល​ដ្រេ​ន​» បញ្ជាក់​ថា «​ការ​រៀប​ការ​នៅ​អាយុ​តិច​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​អាក្រក់​តម្រូវ​ឱ្យ​ក្មេង​ស្រី​កាត់​ផ្ដាច់​ពី​ការ​សិក្សា ។ ក្មេង​ស្រី​ដែល​ឆាប់​រៀប​ការ គ្មាន​ឱកាស​ចូល​រៀន និង​ក្លាយជា​ជន​រង​គ្រោះ​ពី​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុងផ្ទះ ការ​រំលោភ​ធ្វើ​ឱ្យ​មាន​ផ្ទៃពោះ ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស​ហ៊ីវ​» ។

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទំនាស់ ភាព​ក្រីក្រ និង​វិបត្ដិ​ផ្នែក​មនុស្ស​ម៌ គឺជា​កត្ដា​ចម្បង​ធ្វើ​ឱ្យ​ស្ដ្រី ត្រូវ​រៀប​ការ​មុន​ពេល​កំណត់ ។

ចំណែក​មូលនិធិ «​សេវ្វ ដឹ ឆៀ​ល​ដ្រេ​ន​» (Save The Children) បញ្ជាក់​ថា ការ​ចេញ​បញ្ជា​ឱ្យ​បិទ​សាលារៀន​ក្នុង​រយៈពេល​មាន​វីរុស​Ebola រាតត្បាត​ក្នុង​ប្រទេស​សៀ​រ៉ា​ឡេ​អូន ធ្វើ​ឱ្យ​ក្មេង​ស្រី​ជំទង់​មានគភ៌​ដល់​ទៅ​១៤.០០០​នាក់ ។ មូលនិធិ​សម្រាប់​កុមារ​នៃ​អង្គការសហប្រជាជាតិ​(UNICEF) បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ស្ដ្រី​រៀប​ការ​ក្នុង​វ័យ​កុមារ​នឹង​កើនឡើង​ពី​៧០០​លាន​នាក់​ដល់​ទៅ​៩៥០​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០៣០ ។

របាយការណ៍​របស់ «​សេវ​ហ​វ ដឹ ឆៀ​ល​ដ្រេ​ន​» បង្ហាញ​ឱ្យ​ដឹង​ក្នុង​ទិវា​បុណ្យ​ក្មេង​ស្រី​អន្ដរជាតិ ថ្ងៃ​ទី​១១ តុលា ដែល​តែងតែ​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​ថា ក្មេង​ស្រី​ប្រហែល​១.១១០​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​រៀប​ការ​ទាំង​មិន​ទាន់​គ្រប់​អាយុ ៕