ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! កំពុង​លូន​ចេញ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​កិន​ចំ​ក្បាល​ធ្លាយ​ខួរ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រថយន្ត​មួយ​គ្រឿង​ដាច់​ក្រ​ឡេ​ខូច​ចត​លើ​ចិញ្ចើម​ផ្លូវ ខណៈ​អ្នកបើកបរ​កំពុងធ្វើការ​ជួសជុល​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​មកកិន​ចំ​ក្បាល​ធ្លាយ​ខួរ​ …

ខេត្តពោធិ៍សាត់ ៖ រថយន្ត​មួយ​គ្រឿង​ដាច់​ក្រ​ឡេ​ខូច​ចត​លើ​ចិញ្ចើម​ផ្លូវ ខណៈ​អ្នកបើកបរ​កំពុងធ្វើការ​ជួសជុល​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​មក​កៀរ និង​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦២-១៦៣ ស្ថិត​ក្នុងភូមិ​ស្វាយស ឃុំ​ស្នារ​អ​ន្សា ស្រុក​ក្រគរ កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ដ​ហ៊ី​ណូ ពណ៌​ត្រាវ ពាក់​ស្លាក​លេខ កំពង់ចាម 3A-0579 និង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5606 ។

ពាក់ព័ន្ធ​ករណី​នេះ លោក​អធិការ​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ទៅ​ដល់​ចំណុច​កើតហេតុ​រថយន្ដ​បាន​ដាច់​ក្រ​ឡេ​ខូច​ចត​លើ​ចិញ្ចើម​ផ្លូវ​ខាងត្បូង​ដើម្បី​ធ្វើការ​ជួសជុល ។ នៅ​ពេល​ជួសជុល​រួច នៅ​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ អ្នក​ជួសជុល​បាន​លួ​ន​ចេញពី​ក្រោម​រថយន្ត​ដើម្បី​រៀបចំ​ទុកដាក់​បន្តដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ខណៈ​ពេល​ដែល​កំពុង​លួ​ន​ចេញ​នោះ​ក៏​ស្រាប់តែ​រថយន្ត​ហ៊ី​ណូ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​(​បញ្ច្រាសទិស​គ្នា​)​បាន​រេ​ចង្កូត​មក​កៀរ និង​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។ ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​បែប​នេះ អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​ដែល​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួន​បាត់​តែ​ម្ដង ។

លោក​វរសេនីយ៍ទោ ឯម រុន បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អៀម វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​គ្នា​ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕