ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកធ្មេញ​អាក្រក់ចោល ​​អស់​ជាង​២​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

នូ​វែ​ល​ហ្សេ​ឡង់​ ៖ នាង Shontelle Crosby បាន​ផ្លាស់​ប្តូរជីវិត​​ថ្មី​ បន្ទាប់​ពី​​ទទួល​ការ​វះកាត់​ដូរ​ធ្មេញ​អស់​​ជាង​​២០០០០​ដុល្លារ​ សហ​រដ្ឋអា​មេ​រិក ដែល​កាល​មុន​ពេល​ទទួល​ការ​ព្យាបាល នាង​ពិបាក​ក្នុង​ការ​រស់​នៅ ព្រោះ​​​​នាង​​​មាន​​ធ្មេញ​ ​ដែល​ដុះ​មក​ជិត​ៗ​គ្នា​ធ្វើឱ្យ​អាក្រក់​មើល​ខ្លាំង ​​។

ស្ត្រី​អាយុ​៣៣​ឆ្នាំ​ខាងលើ ចាប់ផ្តើម​មាន​បញ្ហា​ធ្មេញ​មិន​ស្អាត​តាំងពី​នាង​មាន​អាយុ​១៣​ឆ្នាំមកម្ល៉េះ តែ​ម្តាយ​របស់​នាង​មិន​មាន​លទ្ធភាព​ចេញ​លុយ​ព្យាបាល​ធ្មេញ​ឱ្យ​​នាង​ទេ​។ មាន​មនុស្ស​ម្នា​ជា​ច្រើន​រិះគន់​ទៅ​លើ​អនាម័យ​មាត់​ធ្មេញ​របស់​នាង តែ​នាង​ផ្ទាល់​បាន​ដុះ​សម្អាត​​ធ្មេញ​ដូច​គេ​ដូច​ឯង​ហើយ តែ​​វា​នៅ​តែ​មិន​ស្អាត​។

ដោយសារ​តែ​សម្រស់​ធ្មេញ​ដ៏​ពិបាក​មើល នាង​បាន​ធ្លាក់​ការ​សម្ភាសន៍​ការងារ​ជា​ច្រើន​លើក​ច្រើន​សារ​។ អ្នក​​សម្ភាស​មានការ​ភ័យ​ខ្លាច​នៅ​ពេល​បានឃើញ​នាង​ញញឹម​។ តាម​ពិត​ទៅ​ នាង​គឺជា​មនុស្ស​ម្នាក់​​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​តាំងពី​ដើម តែ​ដោយសារ​តែ​នាង​មាន​ធ្មេញ​មិន​ប្រក្រតី​បែប​នេះ​ហើយ ធ្វើ​ឲ្យ​នាង​មិន​ហ៊ាន​ញញឹម​ហើយ​និយាយ​បិទ​មាត់​រហូត​។

​​កាលពីដើម​ឆ្នាំ​នេះ មិត្ត​ភក្តិ​របស់​នាង​​ម្នាក់​បាន​បង្កើត​គេហទំព័រ​មួយ​សុំ​ថវិកា​បរិច្ចាគ​ពី​សំណាក់​មនុស្ស​ទូទៅ ដើម្បី​ជួយ​ដល់​ការ​ចំណាយ​ក្នុង​ការ​ព្យាបាល​ធ្មេញ​របស់ Corsby​។ ដោយសារ​តែ​ថវិកា​ដែល​បាន​មក​ពី​សាធារណៈជន​នេះ​ហើយ នាង​អាច​ទទួល​ការ​ព្យាបាល​បាន​។

ការ​ព្យាបាល​តម្រូវ​ឲ្យ​នាង​ដក​ធ្មេញ​ចោល​ទាំងអស់ ហើយ​ដាក់​ធ្មេញ​ថ្មី ដែល​ថ្លៃ​សរុប​គឺ​ជាង២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ។ ឥលូវ​នេះ នាង​មាន​ស្នាមញញឹម​ដូច​គេឯង​ហើយ អាច​ថា​ស្អាត​ជាង​មនុស្ស​មួយ​ចំនួន​ក៏​ថា​បាន​ ៕