ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ចៅ តុល ណែនាំ​ឱ្យ​សមាជិក​បក្ស​ដាច់ខាត​ត្រូវ​រក្សា​អាសនៈ​ទាំង​១១ ឱ្យ​បាន

1 ឆ្នាំ មុន
  • កណ្តាល

លោក ចៅ តុល អនុប្រធាន​គណៈ​អចិន្ត្រៃយ៍ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​កោះធំ ខេត្តកណ្តាល បាន​ណែនាំ​ដល់​សមាជិក​បក្ស​ទាំងអស់​ដាច់ខាត​ត្រូវ​រក្សា​អាសនៈ​ទាំង​១១ នៅ​ឃុំ​

ខេត្តកណ្តាល ៖ លោក ចៅ តុល អនុប្រធាន​គណៈ​អចិន្ត្រៃយ៍ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​កោះធំ ខេត្តកណ្តាល បាន​ណែនាំ​ដល់​សមាជិក​បក្ស​ទាំងអស់​ដាច់ខាត​ត្រូវ​រក្សា​អាសនៈ​ទាំង​១១ នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ អោយ​បាន ក្នុង​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ខាង​មុខ​នេះ ។

ប្រសាសន៍​របស់​លោក ចៅ តុល នា​ពេល​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ ក្នុង​កម្មវិធី​សំណេះ​សំណាល និង​ទទួល​ផែនការ​ថ្មី​ជា​បន្ទាន់ ក្នុង​ការ​ចុះ​មូលដ្ឋាន​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៃ​ឃុំ​ព្រែក​ថ្មី ។ ឃុំ​ព្រែក​ថ្មី គឺ មាន​ភូមិ​ទាំងអស់​ចំនួន​១២​ភូមិ គឺ ភូមិ​ព្រែក​តា​ដួង ភូមិ​ព្រែក​យាយ​ហា​យ ភូមិ​កំពង់​សំបួរ​លើ ភូមិ​កំពង់​សំបួរ​ក្រោយ ភូមិ​កំពង់ស្វាយ​លើ ភូមិ​កំពង់ស្វាយ​កណ្តាល ភូមិ​កំពង់ស្វាយ​ក្រោម ភូមិ​ព្រែក​ថ្មី ភូមិ​ចាម​លើ ភូមិ​ព្រែក​តា​ហ៊ីង ភូមិ​ព្រែក​ធន់ និង ភូមិ​ចាម​ក្រោម ។

លោក តូច វុ​ទ្ធី ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ព្រែក​ថ្មី បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​សកម្មភាព​ការងារ ក៏​ដូច​ជា​ផែនការ​បន្ត​ទៀត​របស់​គណបក្ស​ជូន​អង្គពិធី ក្នុង​ទិស​ដៅ​ធ្វើ​យ៉ាងណា​អោយ​គណបក្ស​ទទួល​ជ័យ​ជំនះ​អោយ​បាន​លើ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នា​ពេល​ខាង​មុខ​នេះ ។ ឃុំ​ព្រែក​ថ្មី មាន​គណបក្ស​ឈរឈ្មោះ​ចំនួន​៣ គឺ​គណបក្ស​ភ្លើងទៀន ឈរ​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី​២ និង គណបក្ស​ហ្វុ​ន​ស៊ិ​ន​ប៉ិច ឈរ​លេខ​រៀង​ទី​៣ ។

ជាមួយ​គ្នា​នេះ លោក ចៅ តុល បាន​ណែនាំ​ដល់​សមាជិក​បក្ស​ទាំងអស់ ត្រូវ​រួម​គ្នា ឯកភាព​គ្នា និង​សាមគ្គី​គ្នា អោយ​បាន​ល្អ​បំផុត ជា​ពិសេស​ពង្រឹង​អោយ​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុម​យុវជន​គណបក្ស​នៅ​មូលដ្ឋាន ព្រោះ​យុវជន​ជា​កម្លាំង​ស្នូល​របស់​គណបក្ស​យើង ។

លោក ចៅ តុល ក៏​បាន​ណែនាំ​ដល់​បេក្ខភាព​ឈរឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទាំង​ពេញ​សិទ្ធិ​និង​បម្រុង ត្រូវ​ចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ អោយ​បាន​ទៀងទាត់​បំផុត ដើម្បី​យល់​ដឹង​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ក្តី​កង្វល់​ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ ។

ជា​ចុងបញ្ចប់ លោក ចៅ តុល ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​ថ្មី នឹង​អាច​យកឈ្នះ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នា​ពេល​ខាង​មុខ​នេះ និង រក្សា​អាសនៈ​ទាំង​១១ របស់​គណបក្ស​អោយ​ខាន​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ