ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! ឥណ្ឌាម្នាក់ដើម្បីស្លាកលេខឡាន​ ហ៊ាន​​ចាយ​​ដល់៩​លាន​ដុល្លារ​

7 ឆ្នាំ មុន

ទីក្រុង​ឌូ​បៃ​៖ អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​យក​លុយចំនួន​៩​លាន​ដុល្លា​រ​ ទៅ​ចំណាយ​លើ​ស្លាក​លេខ​រថយន្ត​មួយ​ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ឌូ​បៃ ដែល​​ជា​ស្លាក​លេខ​ពិសេស​ មាន​លេខ​តែ​មួយ​ខ្ទង់ ​។

ទីក្រុង​ឌូ​បៃ​ ៖ អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​យក​លុយចំនួន​៩​លាន​ដុល្លា​រ​ ទៅ​ចំណាយ​លើ​ស្លាក​លេខ​រថយន្ត​មួយ​ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ឌូ​បៃ ដែល​​ជា​ស្លាក​លេខ​ពិសេស​ មាន​លេខ​តែ​មួយ​ខ្ទង់ ​។

លោក Balwinder Sahani ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​នៅ​ទីក្រុង​ឌូ​បៃ​​ ជនជាតិ​ឥណ្ឌាបាន​ចំណាយ​លុយ៩​លាន​ដុល្លា​លើ​ស្លាក​លេខ ដែល​មាន​លេខ «D5»​ លេខ​នេះ ​ត្រូវ​បាន​គេ​ដាក់​ដេញថ្លៃ​នៅ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ។

បុរស​អភិជន​ម្នាក់​នេះ​បាន​បង្ហើប​ឱ្យ​​ដឹង​ថា គាត់​បាន​ប្រមូល​ទិញ​ស្លាក​លេខ​ប្រភេទ​​នេះ បាន​ដប់​ហើយ​ ។ គាត់​ចង់បាន​វា​បន្ថែម​ទៀត ហើយ​ស្លាក​លេខ «D5» ​ដែល​គាត់​ទើបតែ​ដេញថ្លៃ​បាន​នេះ នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​រថយន្ត​ Rolls Royce មួយ ​ក្នុង​ចំណោម Rolls Royce ផ្សេង​ៗ ​ទៀត​របស់​គាត់​។

គួរ​បញ្ជាក់​​​ថា ការ​ដាក់​ដេញថ្លៃ​ស្លាក​លេខ​រថយន្ត​នៅ​ឌូ​បៃ​ កាលពី​ថ្ងៃ​សៅរ៍ បាន​ទាក់ទាញ​អ្នកចូលរួម​ជាង​៣០០០​នាក់​ ដែល​មាន​ស្លាក​លេខ​ចំនួន​៨០ ​ត្រូវ​បាន​ដាក់​ដេញថ្លៃ​។

ដោយសារ​តែ​ភាព​ចង់​បង្ហាញ​ពី​ការ​លេចធ្លោ​ តាម​រយៈ​ស្លាក​លេខ​នៅ​ឌូ​បៃ អ្នក​ដាក់​ដេញថ្លៃ​ស្លាក​លេខ​ បាន​រក​ចំណូល​ជា​ច្រើន​ពី​ពួក​អ្នកមាន​ទាំងនោះ​។