ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​យ៉ាងណា​ដែរធៀបនឹងលុយប្រទេសសំខាន់ៗ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាង ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែមេសា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាង ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៦ រៀល ខណៈ ១ អឺ​រ៉ូ ទិញ​ចូល ៤២៥៤ រៀល លក់​ចេញ ៤២៩៦ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៨២ រៀល លក់​ចេញ ២៩១១ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦១១ រៀល លក់​ចេញ ៦១៧ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣០៩៧ រៀល លក់​ចេញ ៣១២៨ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣១៨ រៀល លក់​ចេញ ៣២២ រៀល ។

ដោយឡែក​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩២០ រៀល លក់​ចេញ ២៩៤៩ រៀល ខណៈ ១ បាត​ថៃ ទិញ​ចូល ១១៨ រៀល លក់​ចេញ ១១៩ រៀល និង ១០០០ ដុ​ង​វៀតណាម​ ​ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ